Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជំនាញ​ទន់​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ក្នុង​ទីផ្សារ

សេដ្ឋកិច្ច​របស់​ប្រទេស​នៅ​តែ​បន្ត​ដំណើរការ​ទៅ​មុខ​មិន​ថា​ជំងឺ​កូ​វី​ដ ១៩ នៅ​មាន​វត្តមាន​ក្នុង​ប្រទេស​ឬ​លើ​ពិភពលោក​ឬទេ​។ សម្រាប់​មនុស្ស​ជា​ច្រើន​ដែល​កំពុង​រក​ការងារ​ក្នុង​កំឡុង​ពេល​នេះ​ក៏​ដូច​គ្នា​ដែរ​។ កូ​វី​ដ ១៩ មិន​អាច​បញ្ឈប់​ពួក​គេ​ពី​ការ​រ​ការងារ​ដើម្បី​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​បាន​ទេ​។

ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ទាំងនេះ​និង​កំពុង​រក​វិធី​ដើម្បី​បង្ហាញ​ភាព​លេចធ្លោ​របស់​ខ្លួន អ្នក​ត្រូវ​តែ​ដឹង​ច្បាស់​ពី​អ្វី​ដែល​អ្នក​ត្រូវ​រំលេច​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​។ ខាងក្រោម​គឺជា​ជំនាញ​ទន់​សំខាន់​ៗ​ដែល​អ្នក​ត្រូវ​តែ​លើក​ឡើង​ប្រសិនបើ​អ្នក​ចង់​មានឱកាស​ជោគជ័យ​ច្រើន​ពេល​ដែល​រក​ការងារ​៖

១. សមត្ថភាព​ក្នុង​ការ​ធ្វើការ​ជា​ក្រុម

តើ​អ្នកជា​មនុស្ស​ដែល​ចេញ​មុខ​ជួយ​មិត្ត​រួមការ​ងារ​ដទៃ​ពេល​ដែល​ពួក​គេ​មានការ​ងារ​ច្រើន ឬ​មាន​បញ្ហា​ក្នុង​ការងារ​ទេ? ឬ​អ្នកមាន​ចេញ​មុខ​ជួយ​ដោះស្រាយ​បញ្ហា​ជូន​កន្លែង​ការងារ​របស់​អ្នក​ទេ? ការ​ចំណាយពេល​បន្តិច​ជា​រៀងរាល់ថ្ងៃ​ដើម្បី​គិត​ពី​ក្រុមការងារ និង​ស្ថាប័ន​ការងារ​របស់​អ្នកជា​ចំណុច​ល្អ​មួយ​ដែល​មាន​ភាព​ទាក់ទាញ​ពេល​ដែល​អ្នក​កំពុង​រក​ការងារ​។

២. សមត្ថភាព​ក្នុង​ការ​ជំរុញ​ទឹកចិត្ត​ខ្លួនឯង

ការ​បង្ហាញ​ថា​អ្នកជា​មនុស្ស​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ជំរុញ​ទឹកចិត្ត​ខ្លួនឯង​ក៏​មាន​សារៈសំខាន់​ដែរ​ព្រោះ​វា​បង្ហាញ​ថា​អ្នក​អាច​ធ្វើការ​ដោយ​ឯករាជ្យ និង​ចេះ​មានគំនិត​ផ្តួចផ្តើម​ធ្វើ​ការងារ​ដោយ​ខ្លួនឯង​។ លើស​ពី​នេះ​ទៅ​ទៀត វា​ធ្វើ​ឲ្យ​ពួក​គេ​មាន​ជំនឿ​ចិត្ត​ថា​អ្នក​នឹង​សម្រេច​បាន​កិច្ចការ​ដែល​មាន​ក្នុង​ដៃ​ទោះជា​មានការ​ផ្លាស់​ប្តូរ​ក្នុង​បរិស្ថាន​ការងារ​ពិតមែន​ក្តី​។

៣. ជំនាញ​ទំនាក់ទំនង

ជំនាញ​នេះ​មាន​សារៈសំខាន់​ណាស់​ជា​ពិសេស​នៅ​ពេល​ដែល​មនុស្ស​ព្យាយាម​រក្សា​គម្លាត​ព្រោះតែ​កូ​វី​ដ ១៩​។ ដូច្នេះ​អ្នក​ត្រូវ​តែ​បង្ហាញ​ថា​អ្នកមាន​សមត្ថភាព​ក្នុង​ការ​ប្រើប្រាស់​មធ្យោបាយ​ខុស​ៗ​គ្នា​ដើម្បី​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អតិថិជន និង​មិត្ត​រួមការ​ងារ​ដទៃ​ជាដើម​។

៤. ជំនាញ​គ្រប់គ្រង​ពេលវេលា

ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​មាន​សណ្តាប់ធ្នាប់​ល្អ និង​ចេះ​រៀបចំ​ពេលវេលា​បាន​ល្អ អ្នក​ត្រូវ​តែ​បង្ហាញ​នូវ​ជំនាញ​នេះ​។ ក្នុង​ពេល​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា​នេះ មាន​តែ​អ្នក​ដែល​ចេះ​គ្រប់គ្រង​ពេលវេលា​ទេ​ទើប​អាច​សម្រប​ខ្លួន​ទៅ​នឹង​ស្ថាន​ការ​និង​ព្យាយាម​សម្រេច​កិច្ចការ​ដែល​ខ្លួន​ទទួលខុសត្រូវ​បាន​ដោយ​មាន​ប្រសិទ្ធភាព​។ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9600939