កាលពីម៉ោង១៦ និង៤០នាទីល្ងាច ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវខ្នងបារាយណ៍ខាងកើតក្នុងសង្កាត់ទឹកវិល ក្រុង/ខេត្ត សៀមរាប ។ តាមបទបញ្ជារបស់លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប ដោយសារក្រុមក្មេងទំនើងនេះបានដកសោរម៉ូតូរបស់នារីៗមិនឱ្យទៅណា រួចបង្រជាអំពើកហិង្សា បណ្ដាលឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ:ក្នុងថ្ងៃបុណ្យឈប់សម្រាក រួចនាំមកប៉ុស្តិ៍ទឹកវិលធ្វើការអប់រំកិច្ចសន្យា និងឱ្យអាណាព្យាបាល មកធានាយកទៅផ្ទះវិញបន្តការអប់រំ ។
ដោយក្រុមក្មេងទំនើងបានរៀបរាប់សារភាពថា ក្រុមរូបខ្លួនមានគ្នា៧នាក់ បានផឹកស៊ីនៅបារាយណ៍ខាងលិច ម្ដុំជិតជណ្ដើរយក្ស តាំងពីវេលាម៉ោង ១២ថ្ងៃត្រង់ លុះរហូតដល់ ប្រហែលម៉ោង ១៦ ពួកគេបាន ឃើញក្មេងស្រីៗ ចំនួន៤នាក់ ដែលជិះម៉ូតូមកលេងបារាយណ៍ដែរ ក៏ធ្វើសកម្មភាពកាក់ម៉ូតូ និងដកសោរម៉ូតូ ។
ពួកគេមានគោលបំណងសុំលេខទូរសព្ទ័ និងញ៉ែ ខណៈពេលនោះមានមនុស្សប្រុស ១ក្រុម ប្រហែលជាង១០នាក់ សុទ្ធតែប្រុស អាយុប្រហែលជាង ៣០ បានជិះពីទិសខាងត្បូង ហើយឈប់មុខពួកវា ហើយស្រែកថា ពួកអាហែងនឹងផឹកសុីស្រែកឡូឡារ រករឿងគេអី ។ ខណ:ពេលនោះជន១ក្រុមនោះក៏ធ្វើសកម្មភាពយកមួកការពារ វ៉ៃពួកខ្លួន ហើយភ្លាមៗនោះពួកខ្លួនក៏ដកខ្សែរក្រវ៉ាត់ វ៉ៃតបតទៅវិញ មួយសន្ទុះក្រុមម្ខាងទៀតបានរត់គេចខ្លួនអស់ ។
ខាងសម្ថតកិច្ចក៏បានសហការជាមួយមន្ត្រីជំនាញគ្រឿងញៀនក្រុង ធ្វើតេស្ដរកសារធាតុញៀន លទ្ធផលអវិជ្ជមាន និងធ្វើការអប់រំកិច្ចសន្យា និងឱ្យអាណាព្យាបាល មកធានាយកទៅផ្ទះវិញបន្តការ អប់រំ ៕ដោយ៖ត្នោត