Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចប់ហើយ ! ម្ចាស់​ផលិត​ស្ករត្នោត​ក្លែងក្លាយម្នាក់​ត្រូវ​តុលាការ​ខេត្តកណ្តាល​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​

កាលពីថ្ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០ លោក ជួន វណ្ណៈ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល បាន​ចេញ​ដីកាឃុំខ្លួន ម្ចាស់​ផលិត​ស្ករត្នោត​ក្លែងក្លាយម្នាក់​ តាម​រយៈ​សាលក្រម​សម្រេច​មុន​អង្គសេចក្តី​ទៅ​លើ​ស្ត្រី​ឈ្មោះ ជុន មុំ អាយុ​៤៩​ឆ្នាំ ដាក់​ពន្ធនាគារ បណ្តោះអាសន្ន ករណី​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ។

ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​កែ​ច្នៃ​ផលិតផល​ទំនិញ​ដែល​ច្បាប់​ហាមឃាត់​» តាម​មាត្រា​១៧ មាត្រា​១៨ និង មាត្រា​៦៣ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព​លើ​ផលិតផល និង​សេវា ។

លោក​ឧត្តមសេនីយ៍ត្រី លី សុ​ជាតិ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បានអោយ​ដឹង​ថា ម្ចាស់​ទីតាំង​មានឈ្មោះ ជុន មុំ នេះ ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​អប់រំ​អោយ​គាត់​បញ្ឈប់​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ចំនួន​៥​លើក​រួច​មក​ហើយ ។

ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន រួម​មាន​ស្ករត្នោត​ក្លែងក្លាយ​ផលិត​រួច​ចំនួន​១២​ធុង​ស្មើរ​៣៤៨​គីឡូក្រាម , ស្ករសរ​ចំនួន​៣​បាវ​ស្មើ​១៥០​គីឡូក្រាម , ប្រេងឆា​មួយ​ពី​ដុ​ង​កន្លះ​ស្មើនឹង​៧,៥​លី​ត្រ , ម៉ូ​ទ័​រ​កូ​ស្ករ ចំនួន​១​ឆ្នាំងខ្ទះ​ចំនួន​៣ ៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9600844