Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឥណ្ឌា-ចិន ​ដកទាហានចេញពីព្រំដែន តែបញ្ហានៅមិនទាន់ដោះស្រាយនៅឡើយ

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា​ បានផ្សាយថា ចិនបានដកទាហានចេញពីព្រំដែន​ នៅតំបន់​ Galwan ស្ថិតនៅភាគខាងកើតរដ្ឋ​ Ladakh និងកាត់បន្ថយ​ចំនួនទាហាននៅតាមដងទន្លេ Pangong ជាទីកន្លែងដែលទាហាន ចិននិងឥណ្ឌាប្រឈមមុខដាក់គ្នា។

ភាគីឥណ្ឌា បានឲ្យដឹងថា ចិនបានចាប់ផ្តើមដកទាហានចេញពីទីតាំងខាងលើ ដើម្បីធ្វើឲ្យស្ថានភាពនៅក្នុងតំបន់​ល្អប្រសើរឡើងវិញ បញ្ចប់ការប្រឈមមុខ​។  ជាមួយគ្នានេះនៅថ្ងៃទី១១ខែមិថុនា នឹងមានជំនួបពិភាក្សាថ្នាក់​មេទ័ពជាន់ខ្ពស់​​ដើម្បីបញ្ចប់វិវាទ។ កន្លងមក​កាលពីថ្ងៃទី​៦ ខែមិថុនា​ មេទ័ពប្រទេសទាំងពីរបានជួបពិភាក្សាគ្នា​​កាត់បន្ថយភាពតានតឹង​។

ភាពតានតឹង​រវាងឥណ្ឌា​​និងចិន​កើនឡើងខ្ពស់​កាលពីខែឧសភា​ ក្រោយពេលទាហានប្រទេសទាំងពីរប៉ះទង្គិចគ្នា នៅតំបន់ព្រំដែន​ LAC​។ នៅក្នុងតំបន់នេះដែរ កាលពីឆ្នាំ​២០១៧ ដោយអូសបន្លាយរយៈពេល ៧៣ថ្ងៃ​៕ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9364307