Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ៊ីរ៉ង់បង្កើតនាវាផ្ទុកយន្តហោះ​ដូចនាវារបស់អាមេរិក ធ្វើជាគោលដៅវាយប្រហារ​ក្នុងសមយុទ្ធ

អ៊ីរ៉ង់​បានបង្កើត​នាវាផ្ទុកយន្តហោះ ដូចនឹងនាវាផ្ទុកយន្តហោះអាមេរិក American Nimitz ដើម្បីធ្វើជាគោលដៅ ក្នុងការវាយប្រហារពេលធ្វើសមយុទ្ធ ។ រូបភាពដែលថតបានពីផ្កាយរណប បង្ហាញឲ្យឃើញថា​ នាវាផ្ទុកយន្តហោះ​នោះ ដូចនឹងនាវារបស់កម្លាំងទាហានជើងទឹកវាយឡើងគោករបស់អាមេរិក​ ចតនៅតំបន់សមុទ្រ ភាគខាងត្បូង អ៊ីរ៉ង់​។ 

បើតាមសារព័ត៌មាន​ Fox News បានផ្សាយថា អ៊ីរ៉ង់​បានបង្កើតនាវាផ្ទុកយន្តហោះខាងលើ ក្នុងគោលដៅវាយប្រហារ​ក្នុងពេលធ្វើសមយុទ្ធ​ ទុកដូចជាទីតាំងរបស់អាមេរិក​ដែលឈរជើង នៅតំបន់សមុទ្រអ៊ីចឹងដែរ។ ការ​ធ្វើសមយុទ្ធរបស់អ៊ីរ៉ង់ ​ក្នុងពេលមានការប្រឈមមុខតានតឹងកាន់តែខ្លាំងជាមួយនឹងអាមេរិក

សារព័ត៌មាន ​Fars ​របស់អ៊ីរ៉ង់​បានដកស្រង់ ការប្រកាសរបស់មេទ័ពអ៊ីរ៉ង់​លោក Salami ក្នុងពិធីបង្ហាញ​កប៉ាល់វាយប្រហារល្បឿនលឿន ១២០គ្រឿង របស់កម្លាំងទាហានជើងទឹកអ៊ីរ៉ង់ ។ កប៉ាល់​វាយលុកល្បឿនលឿនធុនតូចនេះ នឹងវាយប្រហារសត្រូវពីគ្រប់ទិសទី​ ធ្វើឲ្យសត្រូវមិនអាចតដៃបានឡើយ ៕ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9364112