បើគិតត្រឹមព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើងដល់ ៧ ៤៥១ ៥២៣នាក់ ស្លាប់ ៤១៨ ៨៧២នាក់ និងជាសះស្បើយ ៣ ៧៣៣ ៣៧៦នាក់។
កាលពីពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានអះអាងថា ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានការឆ្លងថ្មី នៃកូវីដ១៩ ជាង ១៣១ ០០០ករណី និងស្លាប់ ៣៤០០នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប កើនឡើងជាង៧លាននាក់ និងស្លាប់ជាង៤០១០០០នាក់ នៅទូទាំងពិភពលោក។ ស្ថិតិ នៃចំនួនអ្នកឆ្លង និងស្លាប់ដោយកូវីដ១៩ខាងលើនេះ គឺអង្គការសុខភាពពិភពលោក ទទួលបានទិន្នន័យផ្លូវការពីបណ្ដាប្រទេសផ្សេងៗ នៅជុំវិញពិភពលោក។
ំ
បន់អាមេរិកខាងជើង និងខាងត្បូង មានការឆ្លងច្រើនបំផុត ដោយមានអ្នកឆ្លង សរុប ៣ ៣១១ ៣៨៧នាក់ ក្នុងនោះស្លាប់ ១៨១ ៨០៤នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានករណីឆ្លង ៧៦ ៥១២នាក់ និងស្លាប់ ២៤១០នាក់។
ដោយឡែកនៅតំបន់អឺរ៉ុប មានអ្នកឆ្លងសរុប ២ ២៨៦ ៥៦០នាក់ និងស្លាប់ ១៨៤ ១២០នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានការឆ្លងចំនួន ១៨ ២៥៨ករណី និងស្លាប់ ៣៨៨នាក់។ ចំណែកតំបន់ខាងកើតសមុទ្រមេឌីទែរ៉ាណេ មានអ្នកឆ្លងសរុប ៦៤១ ៤២៩នាក់ និងស្លាប់ ១៤ ៦០២នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានការឆ្លងថ្មីចំនួន ១៧ ៧៤៥ករណី និងស្លាប់ថ្មី ២៧៦នាក់។
រហូតមកដល់ពេលនេះ អាមេរិក មានអ្នកឆ្លង និងស្លាប់ដោយកូវីដ១៩ច្រើន ជាងគេបំផុត។ បន្ទាប់មក គឺប្រទេសប្រេស៊ីល រុស្ស៊ី អង់គ្លេស ឥណ្ឌា អេស្ប៉ាញ អ៊ីតាលី ប៉េរូ អាល្លឺម៉ង់ អ៊ីរ៉ង់…..ជាដើម។
បើតាមគេហទំព័រ Worldometer ចេញផ្សាយ នៅព្រឹក ថ្ងៃទី១១ ខែមិថុនា ថា នៅលើពិភពលោក មានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើងដល់៧ ៤៥១ ៥២៣នាក់ ស្លាប់ ៤១៨ ៨៧២នាក់ និងជាសះស្បើយ ៣ ៧៣៣ ៣៧៦នាក់៕ ប្រែសម្រួលដោយ Nuon