សារមន្ទីរខេត្តពោធិ៍សាត់ គ្រោងនឹងបើកទ្វារទទួលភ្ញៀវអោយចូលទស្សនាវិញ បន្ទាប់ពីបិតទ្វារអស់ជាច្រើនឆ្នាំ ដើម្បីធ្វើការជួសជុល ។
នាដើមខែមិថុនា ឆ្នាំ២០២០នេះ ខាងនាយកដ្ឋានសារមន្ទីរនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជួបជាមួយខាងមន្ទីរវប្បធម៌វិចិត្រសិល្បៈខេត្តពោធិ៍សាត់ ដើម្បីពិភ្សាគិតគូររៀបចំដំណើរការសារមន្ទីរខេត្តពោធិ៍សាត់នៅពេលឆាប់ៗខាងមុខនេះ ។
អគារដ៏ស្រស់ស្អាតរបស់សារមន្ទីរខេត្តពោធិ៍សាត់ ត្រូវបានសាងសង់តាំងពីសម័យសង្គមរាស្រ្តនិយម បានប្រមូលផ្តុំនិងថែរក្សាវត្ថុបុរាណ និងចម្លាក់បុរាណជាច្រើនយកពីទីកន្លែងផ្សេងៗទូទាំងខេត្តពោធិ៍សាត់។