មានករណីបាញ់ប្រហារនៅក្នុងពិធីខួបកំណើត កូនក្មេង នៅទីក្រុង Vallejo ភាគខាងជើង រដ្ឋ កាលីហ្វ័រញ៉ា បណ្តាលឲ្យស្ត្រីពីរនាក់ស្លាប់និង៣នាក់រងរបួស ។
តាមសារព័ត៌មាន TTXVN បានផ្សាយថា ការបាញ់ប្រហារកើតឡើងនៅថ្ងៃទី១០ ខែមិថុនាម៉ោងក្នុងតំបន់ ក្នុងពិធីខួបកំណត់កូនតូចនៅទីក្រុង Vallejo ភាគខាងជើង រដ្ឋកាលីហ្វ័រញ៉ា ។
នៅលើបណ្តាញសង្គម Twitter នៅថ្ងៃទី១០ ខែមិថុនា ស្នងការប៉ូលិសទីក្រុង Vallejo បានបញ្ជាក់ថាមានមនុស្ស ៥នាក់រងការបាញ់ប្រហារ ក្នុងនោះមាន មនុស្សធំ៤នាក់និងកុមារម្នាក់ ហើយមានស្ត្រីពីរនាក់ស្លាប់។
តាមប្រភពព័ត៌មានពីកម្លាំងប៉ូលិសបានឲ្យដឹងថា ខ្មាន់កាំភ្លើងចុះពីរថយន្តមួយគ្រឿងហើយបាញ់ប្រហារទៅលើពិធីជប់លៀងតែម្តង ការបាញ់ប្រហារខាងលើគឺមានចេតនា ដោយអ្នកបាញ់ប្រហារ មិនមែនជាភ្ញៀវនៅក្នុងពិធីជប់លៀងនេះឡើយ។ អ្នករងរបួស៣នាក់បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្យាបាលក្នុងនោះមានបុរសម្នាក់ ស្ត្រីម្នាក់ និង កុមារអាយុ១០ឆ្នាំម្នាក់ ៕ ប្រែសម្រយឡដោយ៖ MEO