Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មួយជីវិតត្រូវតែទៅស្គាល់ហ្វីលីពីនយ៉ាងហោចណាស់ម្តង

មនុស្សជាច្រេីនមកពីជុំវិញពិភពលោក គឺដេីម្បីផ្ទាំងទស្សនីយភាព និងបទពិសោធន៍ជីវិតដ៏អស្ចារ្យ មួយនេះ គឺការមេីលត្រីឆ្លាមបាឡែន (Whale shark watching) និងការហែលទឹកជាមួយវា។ សេប៊ូ គឺជាខេត្តមួយរបស់ប្រទេសហ្វីលីពីន ហេីយវាក៏ជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយរបស់ពិភពលោក។ កន្លែងនេះមេីលត្រីឆ្លាមនេះស្ថិតនៅប្រហែលជាបីម៉ោង ពីទីក្រុងសេប៊ូ វាមានឈ្មោះថាអូស្លូប (Oslob)។ 

មានមិត្តភក្តិជាច្រេីនមុខតែឆ្ងល់ថា មិនខ្លាចត្រីឆ្លាមសុីក្បាលបាត់ទេរឺអី? ចម្លេីយគឺថាត្រីឆ្លាមទាំងនេះជាប្រភេទឆ្លាមបាឡែន (Whale Shark) ថ្វីត្បិតតែពួកវាមានទំហំធំមហាសាល តែពួកវាជាត្រីដែលស្លូត និងរួសរាយបំផុត ចឹងកុំបារម្មណ៍។

ធីបមុននឹងទៅលេង អ្នកទាំងអស់គ្នាត្រូវត្រៀមឈុតហែលទឹក ខោអាវដេីម្បីផ្លាស់ កន្សែងជូតខ្លួន គ្រីមការពារកំដៅថ្ងៃ ឧបករណ៍ថតរូបក្នុងទឹកបាន ស្រោមទូរស័ព្ទការពារការជ្រៀបទឹក និយាយរួមគឺត្រៀមអ្វីៗដែលអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នានឹងត្រូវការវា តែហាមដាច់ខាតសូមមេត្តាកុំប្រេីគ្រឿងសំអាងផ្សេងៗដូចជា ឡេការពារកំដៅថ្ងៃ ជាដេីម ព្រោះវាអាចមានគ្រោះថ្នាក់ដល់ត្រីឆ្លាមទាំងនោះ ព្រោះស្បែកពួកវាគឺងាយនឹងអាឡែកសុីណាស់ ជាពិសេសបេីគេដឹងអ្នកទាំងអស់គ្នាអាចត្រូវគេផាកទៀតព្រោះវាខុសនឹងច្បាប់គេ។

នៅនឹងកន្លែងគេមាន អាវអណ្ដែតអោយយេីង និងឧបករណ៍ជ្រមុជទឹក តែដេីម្បីថតរូបស្អាត អ្នកទាំងអស់គ្នាត្រូវចេះហែលទឹក ព្រោះទាំងអស់គ្នាអាចមុជក្នុងទឹកបានជ្រៅ ព្រោះបេីពាក់អាវអណ្តែតអ្នកទាំងអស់គ្នាបានត្រឹមមេីលតែពីលេី ។ វាជាបទពិសោធន៍ជីវីតមួយដែលមិនអាចបំភ្លេចបាន ដែលអ្នកទាំងអស់គ្នាត្រូវតែសាក យ៉ាងហោចណាស់មួយដងក្នុងជីវិត។

ដេីម្បីទទួលបានប្លុកដំណេីរកំសាន្តជាភាសាខ្មែរ

Like ផេកហ្វេសបុក៖ I lost around – អ្នកដំណើរក្រៅម៉ោង 

Follow IG: Ilostaround_

from: https://tnaot.com/km/m/detail/article/9363974