Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លីគបាល់ទាត់អង់គ្លេស EFL សងលុយ២១លានផោនថ្លៃសំបុត្រឲ្យអ្នកគាំទ្រវិញក្រោយLeagueរំសាយ

(ក្រុងឡុងដ៍)៖ លីគបាល់ទាត់អង់គ្លេស EFL នឹងធ្វើការបង្វែរទឹកប្រាក់២១លានផោន ដែលបានពីការលក់សំបុត្រដល់អ្នកគាំទ្រវិញ ដោយសារពុំមាន ការប្រកួត ក្រោយពេល League One និង League Two ត្រូវបានប្រកាសរំសាយជាផ្លូវការ នេះយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Daily Mail នៅថ្ងៃទី ១០ ខែមិថុនា​ ឆ្នាំ ២០២០ នេះ។

ការទទួលខុសត្រូវរួមបញ្ចូលគ្នារបស់ក្លិបជើងឯក ចំពោះអ្នកកាន់សំបុត្ររដូវកាលដែលនឹងត្រូវហាមឃាត់មិនឲ្យចូលរួមទស្សនា ក្នុងចំណោម៩ប្រកួតដែលនៅសល់ចុងក្រោយនៃយុទ្ធនាការ Championships មានដល់ទៅ១៧លានដុល្លារ ខណ:ការប្រកួតនឹងត្រឡប់មកវិញនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ តែលេងបិទទ្វារ។



ទន្ទឹមនឹងនេះ តួលេខដែលជំពាក់ក្នុង League One និង League Two គឺលើសពី១០លានដុល្លារ បន្ទាប់ពីរដូវកាលនេះរបស់ពួកគេត្រូវបានប្រកាស រំសាយចោលទាំងស្រុងកាលពីថ្ងៃអង្គារក្នុងសប្តាហ៍នេះ៕ ប្រែសម្រួលដោយ៖ ពិសិទ្ធិ 

from: https://tnaot.com/km/m/detail/article/9363183