Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Aston Martin Vantage Roadster

នៅក្នុងឆ្នាំ2020 នេះ Aston Martin បានប្រកាសចេញម៉ូឌែលថ្មីរបស់ខ្លួននោះគឺ Aston Martin Vantage ដែលលើនេះជាប្រភេទដំបូលក្រណាត់អាចបើកដំបូលបានដែលមានឈ្មោះថា Aston Martin Vantage Roadster

រថយន្តមួយនេះបានចូលខ្លួនទៅក្នុងត្រកូល Vantage ដែលម៉ូឌែល Vantage នេះចាប់កំណើតតាំងពីឆ្នាំ 2018 មកម្ល៉េះនៅលើតួខ្លួនប្រភេទ Coupe។

រថយន្ត Aston Martin Vantage Roadster នេះមានកៅអីតែ2 ទេហើយអាចបើកដំបូលខាងលើបាន ជាមួយនឹងការរចនាម៉ូដនឹងព័ណ៌របស់រថយន្តពិតជាស្រស់ស្អាតនឹងទាក់ទាញខ្លាំងណាស់។

បើមើលពីខាងមុខ វាស្រដៀងជាមួយនឹង Catfish​ តែមានមនុស្សច្រើនណាស់ដែលលង់ស្រលាញ់ជាមួយរូបរាងទម្រង់របស់រថយន្តនេះ។

វាបំពាក់មកជាមួយម៉ាស៊ីនរបស់ Aston Martin ទំហំ4.0-litre twin-turbo V8​ ប្រអប់លេខ 8 វគ្គអូតូ ដោយផលិតកម្លាំងបាន 503HP និងកម្លាំងបង្វិលជុំ 505lbs-ft ហើយល្បឿនពី 0 ទៅ 100kmh ប្រើពេលតែ 3.7 វិនាទីតែប៉ុណ្ណោះ។ ចំពោះល្បឿនអតិបរិមារបស់រថយន្តនេះគឺ 305kmh 

from: https://tnaot.com/km/m/detail/article/9363178