
តារាសម្តែងប្រុសថៃលោក Saranyu Tua Wongkrachang បានទទួលមរណភាពក្នុងវ័យ ៥៩ឆ្នាំ។
រូបតំណាង
មូលហេតុនៃការស្លាប់របស់លោកមិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ប៉ុន្តែអ្នកគ្រប់គ្រងក្រុមហ៊ុន Online និង Mcot បានរាយការណ៍ថាគាត់បានស្លាប់ដោយសារជំងឺមហារីកថ្លើម។ ភរិយារបស់លោកឈ្មោះថា Hattaya បានបង្ហោះរូបភាពនៅលើគណនី Instagram ដោយមានសរសេរសារថា “ទុកពេលឱ្យនាងផង” ។ អ្នកតាមដានគណនី Instagram របស់នាងបានផ្តល់ការលើកទឹកចិត្តដល់នាងបន្ទាប់ពីការបង្ហោះសារនេះ។ សមាជិកព្រឹទ្ធសភាលោក Kamoung Sidhismarn ក៏បានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកផងដែរថា “ សូមលោក Tua ទៅកាន់សុគតិភព ” ។
រូបតំណាង
គួរបញ្ជាក់ផងដែរថា អតីតតារាសម្តែងរូបនេះធ្លាប់បានចូលរួមជាមួយគណបក្សសម្ព័ន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យក្នុងការតវ៉ានៅឆ្នាំ២០០៨ ដែលនាំឱ្យមានការបិទរដ្ឋធានី ហើយទីបំផុតប្រទេសថៃបានទម្លាក់រដ្ឋាភិបាលលោក Thaksin Shinawatra។ លោក Saranyu Tua Wongkrachang មានកូនស្រីភ្លោះមួយគូដែលមានឈ្មោះថា Supara និង Sitala ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok post