ខេត្តសៀមរាប ៖ បុរសម្នាក់ដែលបានចូលទៅរុញរូបសំណាកព្រះអង្គចេក ព្រះអង្គចម ត្រូវ ប៉ូលិសឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ដែលហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១១និង២៦នាទីថ្ងៃត្រង់ទី ១៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចក្នុង បរិវេណ ព្រះអង្គចេក ព្រះអង្គចម ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
បើតាមប្រភពពីមន្ត្រីកម្លាំងនគរបាលខេត្តសៀមរាប ដែលបានប្រចាំការណ៍នៅបរិវេណព្រះអង្គចេក ព្រះអង្គចម បានប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះថា ជនសង្ស័យមានឈ្មោះ សុំ វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប បានធ្វើសកម្មភាពឡើងទៅរុញផ្តួលរូបសំណាក់ព្រះអង្គចេក ព្រះអង្គចម ។ ក្រោយសួរនាំរួចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន ។ បច្ចុប្បន្នកម្លាំងជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព