Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថ្ងៃ​ដំបូង​នៃ​ការ​ឈប់​សម្រាក​មាន​ទេសចរ​-​ពលរដ្ឋ​ចេញ​ដើរ​កម្សាន្ត​ជាង ២៣​ម៉ឺន​នាក់

រាជធានី​ភ្នំពេញ ៖ តាម​របាយការណ៍​ពី​គ្រប់​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត​បាន​ឲ្យ​ដឹង​ថា ពេញ​មួយ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២០ ដែល​ត្រូវ​នឹង​ថ្ងៃ​ដំបូង​នៃ​ការ​សង​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​មាន​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​ចេញ​ដើរ​កម្សាន្ត​នៅ​ទូ​ទាំង​ប្រទេស​ចំនួន ២៣៣,៣២៩​នាក់ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងទេសចរណ៍​បាន​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា​នេះ ។

ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា ចំពោះ​រាជធានី​-​ខេត្ត ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​រួម​មាន ៖

១- រាជធានី​ភ្នំពេញ ១៤,២៥៤​នាក់

២- ខេត្តកំពត ៣០,៨០៤​នាក់

៣- ខេត្តសៀមរាប ២៨,១៤០​នាក់

៤- ខេត្ត​កែប ១៨,៥៥៧​នាក់

៥-​ខេត្ត​ព្រះ​សីហ​នុ ១៨,៦០៤​នាក់

៦- ខេត្តបាត់ដំបង ១៤,៦២៧​នាក

៧- ខេត្តព្រះវិហារ ១០,៤៧០​នាក់

៨- ខេត្តមណ្ឌលគិរី ៨,៨២៨​នាក់

៩- ខេត្តរតនគិរី ៨,២០៨​នាក់​។

ចំពោះ​រាជធានី និង​ខេត្ត​មួយ​ចំនួន មានការ​រៀបចំ​អភិវឌ្ឍ​ជា​ផលិតផល​ទេសចរណ៍​ថ្មី​ៗ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដូច​ជា សួន​ទឹក​កម្សាន្ត (Garden City) នៅ​រាជធានី​ភ្នំពេញ រមណីយដ្ឋាន​ព្រី​ន​មា​ន័​រ (Prince Manor) នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ផ្ទះ​ផ្កា នៅ​ខេត្តបាត់ដំបង បឹង​លំ​កុ​ដ នៅ​ខេត្តរតនគិរី រមណីយដ្ឋាន​កែ​ច្នៃ​សមុទ្រ​ឈើ នៅ​ខេត្តមណ្ឌលគិរី រមណីយដ្ឋាន​ទេសចរណ៍​ថ្មី​ៗ​នៅ​កោះ​រ៉ុ​ង និង​គោលដៅ​ថ្មី​ផ្សេង​ទៀត ។

ដោយឡែក ការ​កើនឡើង​ភ្ញៀវ​ទេសចរ​ទៅ​កាន់​ខេត្តសៀមរាប​ក៏​បាន​ធ្វើ​ឲ្យ​មគ្គុទ្ទេសក៍​ទេសចរណ៍​មានការ​ងារ​វិញ​ខ្លះ ទាំង​មគ្គុទ្ទេសក៍​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ផ្ទៃក្នុង និង​មគ្គុទ្ទេសក៍​សម្រាប់​ភ្ញៀវ​ក្នុងស្រុក ។

តាម​ការ​សង្កេត​ជាក់ស្តែង ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​កាន់តែ​ប្រសើរ អំពី​ការ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​អំពី​ជំងឺ​កូ​វី​ដ​១៩ ហើយ​រដ្ឋបាល​ខេត្ត​ដែល​មាន​មន្ទីរ​ទេសចរណ៍ មន្ទី​សុខាភិបាល​ជា​សេនាធិការ បាន​ខិតខំ​ណែនាំ និង​ជំរុញ​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​យ៉ាង​សកម្ម ។

ទន្ទឹម​នឹង​នេះ គោលដៅ​ទេសចរណ៍​នានា​ក៏​បាន​ខិតខំ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ជា​ពិសេស​ការ​ស្កេ​ន​កម្ដៅ បាញ់​អាល់កុល កត់​ឈ្មោះ​ភ្ញៀវ និង​ការ​ជំរុញ​ឲ្យ​ភ្ញៀវ​ទេសចរ​ពាក់​ម៉ាស់ ឬ​ក្រមា​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ហើយ​រមណីយដ្ឋាន​ខ្លះ​ដែល​ជា​រមណីយដ្ឋាន​សំខាន់​ក្នុង​ខេត្ត​បាន​ដាក់​រថយន្ត​ពេទ្យ​ប្រចាំការ ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​ជាយថាហេតុ​។

រីឯ​ការ​រក្សា​គម្លាត​សុវត្ថិភាព​នៅ​មិន​ទាន់​អនុវត្ត​បាន​ពេញលេញ​នៅឡើយ​ទេ ជា​ពិសេស​ការ​អង្គុយ​ទទួលទាន​អាហារ​ជុំ​គ្នា​ច្រើន​ជា​ក្រុម​ក្រុម​គ្រួសារ ឬ​ក្រុម​របស់​ពួក​គាត់​តែ​មួយ ហើយ​រមណីយដ្ឋាន​ខ្លះ​មាន​សភាព​ហួស​ចំណុះ​ផ្ទុក​ធម្មតា ដោយសារ​ភ្ញៀវ​ទេសចរ​មក​លេង​ច្រើន​ក្នុង​ពេល​តែ​មួយ ហើយ​ដែល​អ្នកគ្រប់គ្រង​គោលដៅ​ទេសចរណ៍ និង​មន្ត្រី​ជំនាញ​នឹង​បន្ត​ខិតខំ​ណែនាំ​បន្ថែម​ទៀត​ឲ្យ​មានការ​ចែករំលែក និង​បង្វែរ​ទស្សនកិច្ច ដើម្បី​សម្រួល​កុំឱ្យ​មានការ​ផ្ទុក​លើស​ពី ៥០% ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9599909