Amazon៖ ក្រុមហ៊ុនអាម៉ាហ្សូនបានលុបចោលការលក់អាវដែលមានរូបភាពការស្លាប់របស់លោក George Floyd ពីគេហទំព័ររបស់ខ្លួនហើយព្រមានបិទគណនីរបស់អ្នកលក់ទៀតផង ដែលនេះតាមការចុះផ្សាយរបស់គេហទំព័រ BBC នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០ នេះ។
តាមប្រភពដដែលបានឲ្យដឹងថាក្រុមហ៊ុន Amazon កំពុងស៊ើបអង្កេតរកអ្នកលក់អាវនេះ ដោយសារតែបានធ្វើខុសពី គោលការណ៍ណែនាំរបស់អ្នកលក់រាយតាមអ៊ីនធឺណិតដោយហាមឃាត់ផលិតផលដែលបង្ហាញពីរូបភាពឈុតឆាកឧក្រិដ្ឋកម្ម។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមហ៊ុន Amazon បាននិយាយថា “អ្នកលក់ទាំងអស់ត្រូវតែអនុវត្តតាមគោលការណ៍នៃការលក់របស់យើង បើមិនចឹងទេយើងអាចដកគណនីរបស់ពួកគេចេញ” ៕ ប្រែសម្រួលដោយ៖ ពិសិទ្ធិ
ប្រភព៖ BBC