Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្ត SUV ដំបូងនៅក្នុងប្រវត្តិសាស្ត្រជាង 106ឆ្នាំរបស់ Aston Martin

រថយន្តម៉ាកដ៏ល្បីល្បាញរបស់ប្រទេសអង់គ្លេសមួយដែលគេគ្រប់គ្នាតែងតែឃើញនៅក្នុងរឿង JAMES BOND 007 នោះគឺ Aston Martin ហើយគេក៏បានកត់សម្គាល់ផងដែរថានេះជាម៉ាករថយន្តដែលផលិតតែរថយន្តបែបប្រណិត នឹងរថយន្តបែបស្ព័រ។

រថយន្តនីមួយៗដែលបានផលិតឡើងមកដោយ Aston Martin គឺមានប្រណិតភាពនឹងមានភាពទាក់ទាញមែនទែន ដោយការរចនាមានភាពសាមញ្ញដែលធ្វើអោយយើងមើលយ៉ាងណាក៏មិនចេះជិនណាយជាមួយរថយន្តនេះដែរ។ ដោយឡែក ក្នុងសម័យកាលថ្មីនេះរថយន្តស្ព័រ នឹងរថយន្តប្រណិតផ្សេងៗដែលធ្លាប់តែមានតួខ្លួនបែប Sedan ឬCoupe ហាក់ដូចជាត្រូវបានគេមើលរំលងដោយគេប្ដូរមកប្រើប្រាស់រថយន្តបែប SUV វិញម្ដងសូម្បីតែរថយន្តម៉ាកល្បីៗផ្សេងទៀតដូចជា​ Rolls Royce, Bentley និង Lamborghini ជាដើមក៏បានបន្ថែមនូវម៉ូឌែលថ្មីជាប្រភេទ SUV ផងដែរដើម្បីប្រកួតប្រជែងនឹងទីផ្សារបច្ចុប្បន្ន។

ហើយនៅទីបំផុតរថយន្ត SUV ដំបូងនៅក្នុងប្រវត្តិសាស្ត្រជាង 106ឆ្នាំរបស់ Aston Martin បានលេចខ្លួនឡើងហើយ ខាងក្រោមនេះគឺ Aston Martin DBX

រថយន្តមួយនេះបំពាក់មកជាមួយម៉ាស៊ីន នឹងបច្ចេកវិទ្យារបស់ Mercedes-AMG ប្រភេទម៉ាស៊ីន 4.0-liter twin-turbocharged V8 កំលាំងសេះ 542 hp ស្មើរនឹង 405 kW កម្លាំងបង្វិលជុំ 516 lb⋅ft ស្មើរនឹង 700 N⋅m រត់ពី 0 ដល់ 100 km/h ចំនាយពេលត្រឹមតែ 4.5 វិនាទីតែប៉ុណ្ណោះល្បឿនអតិបរិមារហូតដល់ 292 km/h

មិនខុសពីរថយន្តពីមុនៗរបស់ Aston Martin ឡើយ DBX មួយនេះក៏ត្រូវបានផលិតឡើងមកបែបប្រណិតជាមួយនឹងកំលាំងម៉ាស៊ីនដ៏ខ្លាំងក្លាផងដែរ។

រូមភាបខាងក្រោមនេះបង្ហាញពីការរចនាភ្លើងខាងក្រោយដែលមើលទៅដូចគ្នាជាមួយ Aston Martin Vantage។

ប្រណិតភាពខាងក្នុងពិតជាមិនអោយលោកអ្នកខកចិត្តឡើយជាមួយ Aston Martin DBX។

facebook.com/TayAutoCambodia

from: https://tnaot.com/km/m/detail/article/9363001