Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

TWICE បានបង្ហាញការលំបាក នៃការរស់នៅជាមួយគ្នាក្នុងអន្តេវាសិកដ្ឋាន (Dorm)

សមាជិកក្រុមតារាចម្រៀង TWICE បានបង្ហាញពីទិដ្ឋភាពដ៏លំបាកបំផុត នៃការរស់នៅជាមួយគ្នាក្នុងអន្តេវាសិកដ្ឋាន (Dorm) ដែលរៀបចំឡើងដោយផលិតកម្មរបស់ពួកគេ ។

នៅថ្ងៃទី១០ ខែមិថុនានេះ កម្មវិធី Hometown Report របស់ស្ថានីយទូរទស្សន៍ KBS បានផ្សាយអំពីសមាជិកក្រុមតារាចម្រៀង TWICE មានដូចជា កញ្ញា Sana, កញ្ញា Momo, កញ្ញា Chaeyoung និងកញ្ញា Jungyeon ដែលបានធ្វើដំណើរទៅស្រុក Yangpyeong ដើម្បីធ្វើការងារកសិកម្ម សម្រាប់ថតក្នុងកម្មវិធីនេះ។ នៅពេលត្រូវបានកម្មវិធីសួរថា តើអ្វីដែលពិបាកបំផុតសម្រាប់ជីវិតរបស់អ្នកទាំងអស់គ្នា ភ្លាមនោះកញ្ញា Yangpyeong ក៏បានឆ្លើយតបថា “ពិបាកជាងគេនៅពេលដែលពួកយើងត្រូវងូតទឹក ត្រូវដាក់វេនគ្នា ដោយសារតែមិនមានបន្ទប់ទឹកច្រើននោះទេ” Jungyeon បានបន្ថែមទៀតថា “ពិតជាមានភាពនឿយហត់ណាស់ ប្រសិនជានរណាម្នាក់ចង់ចូលមុន ត្រូវតែនិយាយថា ខ្ញុំចូលបន្ទប់ទឹកមុនគេនៅថ្ងៃនេះ” ។

គួរបញ្ជាក់ដែរថា ក្រុម TWICE បានធ្វើការត្រឡប់មកវិញជាមួយអាល់ប៊ុមបទចម្រៀង “More & More” កាលពីដើមខែនេះ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ទាំងក្នុងស្រុក និងអន្តរជាតិ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9362680