Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

BTS, TWICE, Suga, NCT 127 ទទួលបានចំណាត់ខ្ពស់ក្នុងតារាង Billboard ពិភពលោក

អាល់ប៊ុមបទចម្រៀង Map of the Soul:7 របស់ក្រុមតារាចម្រៀង BTS បានត្រឡប់មកវិញជាមួយចំណាត់ថ្នាក់លេខ១ ក្នុងតារាង Billboard’s World Albums chart លំដាប់ពិភពលោក គិតមកដល់ថ្ងៃនេះអស់រយៈពេល ១៥សប្តាហ៍មកហើយ ចាប់តាំងពីការចេញផ្សាយនូវអាល់ប៊ុមនេះ ។

អាល់ប៊ុមបទចម្រៀង More & More របស់ក្រុម TWICE បានឈរនៅចំណាត់លេខ២ក្នុងតារាង Billboard នេះ ដែលជាលើកដំបូងរបស់ក្រុមពួកគេ។ ចំពោះអាល់ប៊ុមបទចម្រៀង Love yourself របស់ក្រុម BTS គឺឈរនៅចំណាត់ថ្នាក់លេខ៣, បទចម្រៀង August D របស់ Suga វិញបានឈរនៅចំណាត់ថ្នាក់លេខ៤ និងបទ Neo Zone របស់ក្រុម NCT 127 នៅចំណាត់ថ្នាក់លេខ៥។ 

បទចម្រៀង Kill This love របស់ក្រុម BLACKPINK ក៏បានឈរលើតារាងនេះផងដែរ ដោយជាប់ចំណាត់ថ្នាក់លេខ១០ និងបទ Delight របស់ Baekhyun វិញបានឈរនៅចំណាត់ថ្នាក់លេខ១៤ ៕ 

ប្រែសម្រួលដោយ៖​ វិបុត្រ

ប្រភព៖ soompi

from: https://tnaot.com/km/m/detail/article/9362372