Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រោះអ្នកមិនចង់អានចិត្តខ្ញុំ

ក្នុងចិត្តអ្នកខ្ញុំប្រហែលជាមនុស្សស្រីម្នាក់ដែលងាយនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកដទៃ តែខ្ញុំបែរជាងើបមិនរូចពីរណ្តៅស្នេហ៍របស់អ្នកទៅវិញ។ អ្នកប្រហែលជាម៉ៃថាខ្ញុំដូចប្រភេទមនុស្សស្រីដែលអ្នកធ្លាប់ស្គាល់ អ្នកសំអាងលើភស្តុតាងនៃការយល់ឃើញ និងមើលឃើញត្រឹមសំបកក្រៅដែលមិនធ្លាប់បានអានពីចិត្តខ្ញុំចំពោះអ្នក។

មនុស្សស្រីណាក៏ប្រាថ្នាទេវបុត្រជាគូគ្រងក្នុងជីវិតដែរ តែខ្ញុំបែរជាសុខចិត្តស្លាប់ចិត្តជាមួយនឹងរាស្ត្រធម្មតាម្នាក់ដែលអាចធ្វើអោយខ្ញុំលំបាកទៅវិញ។ អ្នកប្រហែលជាគិតថាមនុស្សស្រីលោភលន់នឹងក្តីស្រលាញ់ តែអ្នកក៏មិនធ្លាប់សួរចិត្តខ្ញុំថាតើខ្ញុំធ្លាប់ចង់បានក្តីស្រលាញ់ពីអ្នកដទៃក្រៅពីអ្នកដែរឬអត់! អ្នកតែងមើលរំលងខ្ញុំ តែខ្ញុំមិនធ្លាប់ដាច់ចិត្តធ្វើដូចដែលអ្នកធ្វើដាក់ខ្ញុំនោះទេ។ ទោះអ្នកដទៃធ្វើល្អនឹងខ្ញុំកម្រិតណា ក៏មិនមែនជាអ្នកដែរ។

អ្នកដូចជាប្រកាន់នឹងខ្ញុំស្ទើរគ្រប់រឿង តែខ្ញុំមិនអាចខឹងអ្នកឱ្យលើសពី ៥នាទីទេ។ អ្នកអាចឌឺ អាចបញ្ឃឺចិត្តខ្ញុំ តែខ្ញុំមិនអាចធ្វើបែបនេះទេ ព្រោះខ្ញុំតែងខ្វាយខ្វល់ពីអារម្មណ៍អ្នក។ ខ្ញុំអាចចិត្តស្ងប់មើលអ្នកមានក្តីសុខនឹងគេ តែខ្ញុំមិនអាចទទួលយកបានដែលអ្នករុញច្រានខ្ញុំឱ្យអ្នកដទៃម្តងហើយម្តងទៀតនោះទេ។

អ្នកអាចមានគេ តែកុំបញ្ជាចិត្តខ្ញុំ ព្រោះអ្នកក៏មិនបានជាម្ចាសគ្រងចិត្តខ្ញុំនោះដែរ៕

from: https://tnaot.com/km/m/detail/article/9361985