Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការត្រឡប់មកវិញរបស់ក្រុម Big Bang ក្នុងកម្មវិធីតន្រ្តី “Coachella 2020” ត្រូវបានលុបចោល

យោងតាមភ្នាក់ងារ Billboard នៅថ្ងៃទី០៩ ខែមិថុនា បានបង្ហាញថា កម្មវិធីតន្រ្តី “Coachella 2020” ត្រូវបានលុបចោលជាផ្លូវការដោយក្រុមហ៊ុន “Anschutz Entertainment Group (AEG)” សម្រាប់ឆ្នាំ២០២០នេះ ។

ដោយសារតែការរីករាលដាលនៃជំងឺ COVID-19 កម្មវិធីតន្រ្តី ‘Coachella 2020’ នេះនឹងត្រូវបានពន្យារពេលម្តងរួមមកហើយ គឺថានឹងធ្វើឡើងនៅខែតុលា ក្នុងឆ្នាំ២០២០នេះ។ ទោះយ៉ាងណាការរីករាលដាលនៃមេរោគ COVID-19 នៅតែបន្តជះឥទ្ធិពលដល់ប្រទេសជាច្រើនទាំងផ្នែកវេជ្ជសាស្រ្ត និងហិរញ្ញវត្ថុ។ មហោស្រពតន្ត្រី និងការប្រគំតន្ត្រីទ្រង់ទ្រាយធំភាគច្រើន នឹងមិនត្រូវបានធ្វើឡើងនៅឆ្នាំ២០២០នោះទេ រួមទាំងកម្មវិធីតន្រ្តី “Coachella 2020” នេះផងដែរ ។

អ្នកគាំទ្រវិស័យ K-Pop ជាច្រើនកំពុងទន្ទឹងរង់ចាំកម្មវិធីតន្រ្តី “Coachella 2020” នេះ ដូចដែលពួកគេបានរំពឹងថា នឹងមានការត្រឡប់មកវិញរបស់ក្រុម Big Bang នៅក្នុងកម្មវិធីតន្រ្តីដ៏ធំមួយនេះ ។

ទន្ទឹមនឹងនេះដែរ សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការមួយបាននិយាយថា កម្មវិធីតន្រ្តី “Coachella” កំពុងពិចារណាវិលត្រឡប់មកវិញនៅឆ្នាំ២០២១ វិញ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9361983