Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Danilo ធ្លាក់ទម្រង់ Sarri ចង់ចែចូវកីឡាកររបស់ Real ម្នាក់នេះវិញ

ត្បិតនៅក្រុមខ្លាំងមែនពិតតែមិនដែលបានឱកាសលេងពេញលេញទេ។ កីឡា Alvaro Odriozola ជាខ្សែរការពាររបស់ Real Madrid មិនសូវទទួលបានឱកាសលេងនោះក៏បានផ្ទេរទៅកាន់ក្រុមយក្សអាឡឺម៉ង់ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង តាំងពីខែមករាមកម្លេះ។

កីឡាកររូបនេះក៏នៅតែបន្តកុងត្រាស្ថិតក្នុងកីឡាករខ្ចីជើងនៅឡើង បើតាមរបាយការណ៍ជាច្រើនបានឱ្យដឹងថាមានក្លិបជាច្រើនកំពុងតែចាប់អារម្មណ៍រូបគេផងដែរ។

បើតាមការចុះផ្សាយរបស់វេបសាយធំៗមានដូចជា CalcioMercato ជាដើមបានឲ្យដឹងថា គ្រូបង្វឹក Maurizio Sarri មិនសប្បាយចិត្តនឹងទម្រង់លេងរបស់ខ្សែការពារ Danilo និង Joao Cancelo ឡើយ ហើយគាត់កំពុងតែចាប់អារម្មណ៍ក្នុងការដោះដូរលើកីឡាករ Odriozola ផងដែរ។

យ៉ាងណាមិញអនាគតរបស់ខ្សែរការពារវ័យ ២៤ឆ្នាំរូបនេះនៅមានភាពស្រពិចស្រពិលនៅឡើយ រង់ចាំការសម្រេចចិត្តរបស់គ្រូបង្វឹកក្រុមស្តេចសផងដែរថាតើអាចជាប់ជម្រើសរបស់ក្រុមដែរ ឬក៏អត់។

from: https://tnaot.com/km/m/detail/article/9361976