Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្លិប Udinese យកបានខ្សែការពារជម្រើសជាតិអាហ្សង់ទីនម្នាក់ពីក្លិប Boca Juniors

ក្លិប Udinese ត្រូវបានគេរាយការណ៍ថា ឈានដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាជាមួយកីឡាករខ្សែការពារស្លាបស្តាំ Nahuel Molina ពីក្លិប Boca Juniors ដោយគ្មានតម្លៃខ្លួនផ្ទេរ ។

កីឡាករវ័យ២២ឆ្នាំរូបនេះ នឹងត្រូវផុតកុងត្រាជាមួយក្លិប Juniors នៅចុងខែមិថុនា ហើយរូបគេមិនបានបន្តកិច្ចសន្យាថ្មី ដើម្បីលេងនៅលីគកំពូលរបស់ប្រទេសអាហ្សង់ទីនទៀតឡើយ។

ក្នុងការប្រកបអាជីពជាមួយក្លិប Juniors ខ្សែបម្រើសញ្ជាតិអាហ្សង់ទីនរូបនេះ បានរកគ្រាប់បាល់បញ្ចូលទី២គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន៤៧ប្រកួត ក្នុងក្របខ័ណ្ឌ Superliga។

ការផ្លាស់មកចូលរួមជាមួយ Udinese ខ្សែការពារ Molina អាចនឹងត្រូវជំនួសកន្លែងរបស់ខ្សែការពារ Jens Stryger ដែលកំពុងត្រៀមផ្លាស់ទៅក្លិប Bologna នៅរដូវក្តៅនេះ៕​

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-italia

from: https://tnaot.com/km/m/detail/article/9361975