Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់ខូចចិត្តដុតសម្លាប់ខ្លួន​ ព្រោះម្តាយស្លាប់ចោលនៅខេត្ត Kalasin

ប៉ូលិសបាន​សន្និដ្ឋានថា បុរសម្នាក់បានដុតសម្លាប់ខ្លួននៅក្នុងអណ្តាតភ្លើងព្រោះតែខូចចិត្តរឿង​ម្តាយស្លាប់ចោល​ក្នុងភូមិមួយនៃស្រុក Muang ខេត្ត Kalasin កាលពីយប់ថ្ងៃអង្គារ។  

តាមប្រភពប៉ូលិសបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះថា​Sai Seema អាយុ ៥០ឆ្នាំ។ ម្តាយរបស់លោក Sai បានស្លាប់កាលពីថ្ងៃមុនហើយ​ត្រូវបានគ្រោងនឹងធ្វើការបូជាសពនៅថ្ងៃពុធ។ ពិធីបុណ្យសពស្ត្រីជាម្តាយ​​បាន​ធ្វើឡើងនៅផ្ទះរបស់គាត់ក្នុងភូមិ Ban Nong Bua ក្នុងឃុំ ​tambon Phon Thong។​​ អ្នកជិតខាងបានប្រាប់ប៉ូលិសថា ពួកគេបានឃើញលោក Sai អង្គុយផឹកគ្រឿងស្រវឹងដាច់ពី​គេឯង ហើយ​ក្រោយមក​គាត់​បានទៅទិញសាំង​នៅហាងលក់គ្រឿងទេសមួយក្នុងភូមិ។ បន្តិចក្រោយមកភ្លើងបានឆាបឆេះ​ខ្ទមឈើមួយក្បែរផ្ទះដែលជាកន្លែងធ្វើពិធីបុណ្យសព។

រូបតំណាង

អណ្តាតភ្លើងបានឆាបឆេះខ្ទមទាំងមូលយ៉ាងឆាប់រហ័ស។ ក្រុមពន្លត់អគ្គីភ័យបានមកដល់ហើយពន្លត់ភ្លើងឱ្យរលត់ក្នុងរយៈពេលប្រហែល ២០នាទី។ សាកសពរបស់ជនរងគ្រោះត្រូវបានគេរកឃើញនៅក្នុងខ្ទម​ដែលមានធុងសាំង និងដបស្រាបៀរមួយនៅក្បែរខ្លួនផងដែរ។ គេជឿថាលោក Sai បានដុតសម្លាប់ខ្លួនឯងដោយប្រើសាំង​។ អ្នកជិតខាងបាននិយាយថា​ជនរងគ្រោះហាក់ដូចជាតានតឹងហើយផឹកស្រាយ៉ាងច្រើនបន្ទាប់ពីម្តាយរបស់គាត់បានស្លាប់។ ប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតរឿងក្តីមួយនេះ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9361934