Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ធាតុពិតរបស់អ្នកដែលពូកែ Drama

ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលចូលចិត្ត Drama អត់មូលហេតុ ចូលចិត្តបង្ហោះពាក្យ Sad Sad ក្នុង Facebook ខ្ញុំក៏មិនដឹងថាវាជាទម្លាប់ ឬមួយក៏ជាអារម្មណ៍ពិតនោះដែរ។ តែគ្រប់យ៉ាងដែលខ្ញុំធ្វើមិនមែនជាការសម្តែងដើម្បីទាក់ទាញការចាប់អារម្មណ៍ ឬចង់បានការអាណិតពីនរណាម្នាក់នោះឡើយ! ជឿទេ? បើសិនជាខ្ញុំប្រាប់ថា ដោយសារតែខ្ញុំអផ្សុកពេក?

ប្រាកដណាស់! អ្នកប្រហែលជាមិនជឿទេថា នៅសុខៗមនុស្សដែលគ្មានបញ្ហាសោះម៉េចនឹងអាចធ្វើបែបនេះទៅកើត! ហើយខ្ញុំក៏មិនដឹងត្រូវបកស្រាយយ៉ាងណាដែរ ខ្ញុំគ្រាន់តែមានអារម្មណ៍ថាមិនសប្បាយចិត្តហើយចង់រកនរណាម្នាក់ដើម្បីរៀបរាប់ពីអារម្មណ៍ ប៉ុន្តែដោយសារតែគ្មាននរណាម្នាក់ដែលខ្ញុំអាច…ទើបខ្ញុំតែងរកកន្លែងមួយដើម្បីរក្សាអារម្មណ៍ខ្ញុំនៅទីនោះទៅ។

គ្រប់គ្នាប្រហែលជាធុញមនុស្ស Drama ដូចជាខ្ញុំ! គ្រប់គ្នាប្រហែលជាជ្រេញនឹងពាក្យពេចន៍ដែលខ្ញុំបានរៀបរាប់ ហើយគ្រប់គ្នាក៏ប្រហែលជាមិនចង់ឃើញពាក្យឥតបានការទាំងនោះដែរ។ ខ្ញុំក៏ដឹងថា វាគួរឱ្យធុញ! ប៉ុន្តែសុំទោស!! ខ្ញុំគ្រាន់តែចង់រកកន្លែងមួយសម្រាប់ឱ្យខ្ញុំបោះអារម្មណ៍ទាំងនោះចោលតែប៉ុណ្ណោះ ក៏គ្មានចេតនាដើម្បីចង់ឱ្យអ្នកណាមកខ្វាយខ្វល់ដែរ (ម្នាក់ឯងឡើងក្លាយជាទម្លាប់ហើយ)  

គ្រប់គ្នាតែងទុកខ្ញុំជាមនុស្សម្នាក់ដែលពូកែ Drama ពូកែធ្វើខ្លួនដូចជាមានបញ្ហា  តែក៏គ្មាននរណាម្នាក់ដឹងដែរថា ការពិតដែលនៅពីក្រោយការ Drama របស់ខ្ញុំគឺជាអ្វី? រឹតតែគ្មាននរណាម្នាក់ដឹងថា តើពេលណាដែលខ្ញុំរីករាយពិតប្រាកដនោះដែរ! (ត្រូវហើយ! បើមិនប្រាប់គេផង មានអ្នកណាគេទៅដឹងរឿងយើងហ្ហាស៎!) ខ្ញុំសុខចិត្តឱ្យគេទុកខ្ញុំជាមនុស្សដែលពូកែសម្តែង ក៏ប្រសើរជាងឱ្យគេដឹងថាខ្ញុំ ។

ខ្ញុំចូលចិត្តគេអាចមើលមកខ្ញុំដូចជាមនុស្សរីករាយ ជាមនុស្សដែលពូកែ ជាមនុស្សម្នាក់ដែលរឹងមាំ បើទោះបីធាតុពិតវាមិនដូច្នោះក៏ដោយ ហើយខ្ញុំរឹតតែចង់មនុស្សដែលមិនត្រូវការខ្ញុំដឹងថា… បើទោះជាខ្ញុំបានជួបប្រទះនឹងបញ្ហាមិនចេះចប់យ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែអាចញញឹមបាន ខ្ញុំនៅតែអាចរស់នៅបានយ៉ាងល្អ។ រឹតតែអរគុណសម្រាប់ការយកបង្អែកមួយចេញពីខ្ញុំ ដែលធ្វើឱ្យខ្ញុំក្លាយជាមនុស្សម្នាក់ដែលរឹងមាំ៕

from: https://tnaot.com/km/m/detail/article/9361924