យានអវកាស SpaceX Crew Dragon បានបាញ់បង្ហោះប្រកបដោយជោគជ័យ កាលពីថ្ងៃ សៅរ៍ ដោយធ្វើដំណើរទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិជាមួយអ្នកអវកាសជើងចាស់ណាសា(NASA)ពីរនាក់។
អវកាសយានិកលោក Douglas Hurley និងលោក Robert Behnken អតីតយុទ្ធជននៃកម្មវិធីអវកាស Shuttle ស្ថិតនៅក្នុងរ៉ុកែតដែលបានបង្ហោះ។
លោកប្រធានាធិបតី Trump ដែលមានវត្តមាននៅឯមជ្ឈមណ្ឌលអង្គការណាសាសម្រាប់ការបាញ់បង្ហោះនោះ បានលើកឡើងពីការបាញ់បង្ហោះនេះថាជា “វាជាយោធាសំខាន់ណាស់”។ ហើយលោកក៏បានបន្ថែមទៀតថា “ខ្ញុំពិតជាមានមោទនភាពចំពោះគ្រប់គ្នា មិនថាជា អង្គការ NASA សាធារណៈ និងឯកជន”។
ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនរវាងក្រុមហ៊ុន SpaceX និងរដ្ឋាភិបាលអាមេរិកគឺជាលើកដំបូង ដែលក្រុមហ៊ុនឯកជនបានបញ្ជូនអវកាសយានិករបស់អង្គការណាសាទៅស្ថានីយអវកាស។
ប្រភព៖ justthenews ប្រែសម្រួល៖ រីតា