
ដំណឹងល្អនៃការវិលត្រលប់របស់ Man Utd នៅសប្តាហ៍បន្ទាប់នេះ ចំណែកឯកីឡាករសំខាន់ៗ Bruno Fernandes និង Pual Pogba អាចចូលលេងលើទីលានជុំគ្នាវិញបានហើយ។
កាលពីកីឡាករ Bruno Fernandes ចូលមកដំបូងៗគឺមិនបានលេងជុំគ្នាទេដោយសារតែ Pogba កំពុងតែរងបញ្ហារបួស។
លោក Ole Gunnar Solskjaer បានរៀបចំយុទ្ធសាស្ត្រថ្មីរួចជាស្រេចហើយដោយប្តូរ Bruno Fernandes ដែលលេងជាខ្សែរបម្រើប្រយុទ្ធនោះ មកលេងជាខ្សែបម្រើធម្មតាវិញ ស្មើនឹងតំណែងរបស់ Scott McTominay នៅតំបន់កណ្តាល។
ចំណែកកំពូលកីឡាករ Pogba ដែលធ្លាប់តែលេងតំណែងបម្រើការពារ ឡើងជាខ្សែរប្រយុទ្ធជួរមុខវិញម្តង៕