Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មានចិត្ត​ចង់​ធ្វើបុណ្យ​ទើបបាន​បុណ្យ

តាម​ពិត​ទៅ​ធ្វើបុណ្យ​បាន​បុណ្យ​ច្រើន​លុះណាតែ​បុគ្គល​មាន​ទឹកចិត្ត​ចង់​ធ្វើបុណ្យ​ដូច​ជា ចង់​ឲ្យ​ទាន​ចំពោះ​ព្រះសង្ឃ ឪពុក​ម្ដាយ សាច់ញាតិ ឬ​ចង់​ជួយ​សង្គ្រោះ​មនុស្ស​កម្សត់​អត់ឃ្លាន​ជួប​ការ​លំបាក​វេទនា​ជាដើម នេះ​ហើយ​ជា​បុណ្យ ជា​កុសល ជា​អំពើ​ល្អ​ពិត ។

ប៉ុន្តែ​បើសិនជា​ធ្វើបុណ្យ​ដែរ តែ​មិន​ពេញចិត្ត​នឹង​ធ្វើ ឬ​ធ្វើ​ដោយ​បង្ខំចិត្ត​ខ្លាច​គេ​ថា ឬ​ធ្វើ​តាម​គេ​តាម​ឯង​តាម​ប្រពៃណី ឬ​ធ្វើ​ទាំង​មិនដឹង​ខុស​ត្រូវ ធ្វើបុណ្យ​បែប​នេះ​បាន​បុណ្យ​ដែរ​តែ​បាន​តិច​ព្រោះ​ធ្វើបុណ្យ​មិន​មាន​បញ្ញា គឺ​មិន​ឈ្លាស​ក្នុង​ការ​ធ្វើ​ទាន ។

ចំណែក​ការ​ធ្វើបុណ្យ​ដែរ​តែ​មិន​បាន​បុណ្យ​តែ​ម្តង​គឺ​នៅ​ពេល​ណា​ដែល​យើង​មិន​មាន​ទឹកចិត្ត​ចង់​ធ្វើបុណ្យ មិន​ចង់​ធ្វើ​ទាន មិន​ចង់​រក្សាសីល មិន​ចង់​សូត្រធម៌ មិន​ចង់​ពិចារណា​ធម៌ នេះ​ហើយ​ជា​ទ​ង្វើ​មិន​បាន​បុណ្យ គឺ​មិន​បាន​ត្រង់​ចិត្តជា​អកុសល ចិត្តអាក្រក់ ជា​ចិត្ត​ខ្ជិល ចិត្ត​សៅហ្មង ជា​ចិត្ត​ខ្វះ​មេត្តាករុណា​ដល់​សត្វ​ទាំងឡាយ ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9597796