អាស្រមលើកំពូលភ្នំបន្ទាយនាងស្នើសុំទៅក្រសួងធម្មការ និងសាសនាបង្កើតជាវត្ត ដើម្បីបម្រើលើវិស័យសាសនា
បន្ទាយមានជ័យ ៖ អាស្រមនៅលើកំពូលភ្នំបន្ទាយនាងស្នើសុំទៅក្រសួងធម្មការ និងសាសនាបង្កើតជាវត្ត ដើម្បីបម្រើលើវិស័យសាសនាដែលអគ្គនាយកទទួលបន្ទុកសាសនាស្នើសុំទៅក្រសួង ។
កាលពីថ្មីនេះក្រោយពីមានការស្នើសុំពីព្រះសង្ឃគង់ចាំវស្សានៅអាស្រមលើកំពូលភ្នំបន្ទាយនាង និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត និងប្រជាពលរដ្ឋក្នុងឃុំបន្ទាយនាង ហើយអគ្គនាយកដ្ឋានទទួលបន្ទុកសាសនានៃក្រសួងធម្មការ និងសាសនារួមជាមួយមន្ទីរជំនាញ និងអាជ្ញាធរបានចុះមកពិនិត្យមើលស្ថានភាពអាស្រមលើកំពូលភ្នំបន្ទាយនាង ស្ថិតភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ។
ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធបានសំណូមពរដល់អគ្គនាយកដ្ឋានទទួលបន្ទុកសាសនានៃក្រសួងធម្មការ និងសាសនាក្រោយចុះពិនិត្យឃើញស្ថានភាពជាក់ស្តែងហើយអាស្រមលើភ្នំបន្ទាយនាងនេះត្រូវបានកសាងមានព្រះវិហារលើកំពូលភ្នំ និងកុដ្ឋ សាលាឆាន់នៅផ្នែកខាងជើងភ្នំកន្លែងមកមានថ្នាក់ដឹកនាំបានចូលរួមកសាងរូបដិមាកធំលើកំពូលភ្នំដែលបម្រើលើវិស័យសាសនាដែលជាសាសនារដ្ឋ ។
ឯកឧត្តម ហ៊ឹម វិបុលរិទ្ធ អគ្គនាយកដ្ឋានកិច្ចការសាសនាបានមានប្រសាសន៍ថា ក្រោយពិនិត្យឃើញជាក់ស្តែងឃើញអាស្រមដែលកសាងលើកំពូលភ្នំបន្ទាយនាងឃើញថា មានការអភិវឌ្ឍ លើវីស័យសាសនា និងមានការគាំទ្រពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានបានស្នើសុំអោយក្រសួងធម្មការ និងសាសនា ដែលអាស្រមលើ<កំពូលភ្នំបន្ទាយនាងបង្កើតជាវត្តសម្រាប់បម្រើការវិស័យសាសនា ។
ដោយឃើញអាស្រមនេះ នៅក្បែរផ្លូវជាតិលេខហើយមានទីផ្លាធំទូលាយនិងបរិយាកាសល្អមានផាសុខភាពមានការអភិវឌ្ឍ ហើយស្នើសុំទៅក្រសួងធម្មការ និងសាសនាបង្កើតជាវត្ត ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
ន្លែងមកមានថ្នាក់ដឹកនាំបានចូលរួមកសាងរូបដិមាកធំលើកំពូលភ្នំដែលបម្រើលើវិស័យសាសនាដែលជាសាសនារដ្ឋ ។
ឯកឧត្តម ហ៊ឹម វិបុលរិទ្ធ អគ្គនាយកដ្ឋានកិច្ចការសាសនាបានមានប្រសាសន៍ថា ក្រោយពិនិត្យឃើញជាក់ស្តែងឃើញអាស្រមដែលកសាងលើកំពូលភ្នំបន្ទាយនាងឃើញថា មានការអភិវឌ្ឍ លើវីស័យសាសនា និងមានការគាំទ្រពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានបានស្នើសុំអោយក្រសួងធម្មការ និងសាសនា ដែលអាស្រមលើកំពូលភ្នំបន្ទាយនាងបង្កើតជាវត្តសម្រាប់បម្រើការវិស័យសាសនា ។
ដោយឃើញអាស្រមនេះ នៅក្បែរផ្លូវជាតិលេខហើយមានទីផ្លាធំទូលាយនិងបរិយាកាសល្អមានផាសុខភាពមានការអភិវឌ្ឍ ហើយស្នើសុំទៅក្រសួងធម្មការ និងសាសនាបង្កើតជាវត្ត ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព