
កញ្ញា Rosé សមាជិកក្រុម BLACKPINK បានផ្តល់អំណោយជាបាច់ផ្កាដ៏ស្រស់ស្អាតជូនដល់កញ្ញា Hyeri នៅថ្ងៃកំណើតរបស់នាងយ៉ាងសប្បាយរីករាយជាមួយគ្នា ។
នៅថ្ងៃ០៩ មិថុនា ម្សិលមិញ Hyeri បានបង្ហោះរូបថតបាច់ផ្កាមួយយ៉ាងស្រស់ស្អាតនៅលើបណ្តាញសង្គម Instagram របស់នាង ដោយបានសរសេរថា “រីករាយថ្ងៃកំណើត”។ ភ្លាមៗនោះ Rosé ក៏បានចូលបញ្ចេញមតិក្នុងរូបថតនោះ ដោយបានសរសេរថា “រីករាយថ្ងៃកំណើត Hyeri ខ្ញុំស្រលាញ់អ្នក”
Hyeri និង Rosé ត្រូវបានគេដឹងថា ជាមិត្តភក្តិជិតស្និទ្ធនឹងគ្នា ហើយអ្នកទាំងពីរបានប្រារព្ធពិធីខួបកំណើតរបស់ Rosé នៅជាមួយគ្នា កាលពីដើមឆ្នាំនេះផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi