Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នៅថ្ងៃចន្ទនេះ ថៃមានអ្នកឆ្លងមេរោគកូវីដ១៩ថ្មីចំនួនម្នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

នៅថ្ងៃចន្ទនេះ​រដ្ឋាភិបាលថៃបានរាយការណ៍ថា ​​ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ចំនួនម្នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ ដែលនាំឱ្យអ្នកជំងឺសរុបនៅក្នុងប្រទេសកើនឡើងដល់ ៣ ៣៧៨នាក់ ហើយអ្នកស្លាប់នៅរក្សាចំនួន ៥៨នាក់ដដែល។

ក្នុងចំណោម​អ្នកឆ្លងជំងឺទាំងអស់ ថៃមានអ្នកជាសះស្បើយចំនួន ៣ ១៩៤នាក់ ​និងបន្សល់ទុកអ្នកជំងឺចំនួន ១២៦នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ មជ្ឈមណ្ឌលគ្រប់គ្រងស្ថាន​ភាពមេរោគកូវីដ១៩ បាន​រាយការណ៍ថា អ្នកឆ្លងថ្មីនេះ គឺជានិស្សិតប្រុសថៃដែលមានអាយុ ២៤ឆ្នាំ ​បានវិលត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ីវិញនៅថ្ងៃទី ៣ ខែសី​ហា និងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងខេត្ត​ Chon Buri។ ​គិតមកដល់ពេលនេះ មានជនជាតិថៃ​ត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ីចំនួន ១ ៦៨៧នាក់ ​និងមានអត្រាឆ្លងជំងឺចំនួន ១៧.២៣% ។

​គិតត្រឹមថ្ងៃចន្ទនេះ នៅទូទាំងពិភពលោកមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ២១.៨២ លាននាក់ និងមានអ្នកស្លាប់​សរុបចំនួន ៧៧៣ ០៣២នាក់។ សហរដ្ឋអាមេរិកមាន​អ្នកឆ្លងច្រើនបំផុតគឺ ៥.៥៧លាននាក់ និងមានអ្នកស្លាប់ច្រើនបំផុតគឺ ១៧៣​១២៨នាក់។ ប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់ទី ២ ដែលមានអ្នកឆ្លងជំងឺសរុបចំនួន ៣.៣៤លាននាក់ ​និងមានអ្នកស្លាប់សរុបចំនួន ១០៧ ៨៧៩នាក់។ ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ទី ៣ ដែលមានអ្នកឆ្លងជំងឺសរុបចំនួន ២.៦៥លាននាក់ ​ និងអ្នកស្លាប់ចំនួន ៥១ ០៤៥នាក់​៕ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok post

from: https://tnaot.com/km/m/detail/article/9597691