Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បទ “Power Up” របស់ក្រុម Red Velvet ក្លាយជា MV ទី៨ ទទួលបានការទស្សនា ១០០លានដង

នៅថ្ងៃទី១០ ខែមិថុនានេះ វេលាម៉ោង ១២:១៣នាទី វីដេអូបទចម្រៀងរបស់ក្រុមតារាចម្រៀងស្រី គឺបទ “Power Up” ទទួលបានការចូលទស្សនាចំនួន ១០០លានដង នៅលើបណ្តាញសង្គម YouTube ។

បទចម្រៀងមួយបទនេះ បានចំណាយពេល ១ឆ្នាំ ១០ខែ ៣ថ្ងៃ និង ១៨ម៉ោង ចាប់តាំងពីការចេញផ្សាយជាផ្លូវការ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៦ល្ងាច ។

គួរបញ្ជាក់ដែរថា បទ “Power Up” នេះ គឺជាវីដេអូបទចម្រៀងទី៨ របស់ក្រុម Red Velvet ដែលទទួលបានការចូលទស្សនាចំនួន ១០០លានដង បន្ទាប់ពី “Russian Roulette”, បទ “Dumb Dumb”, បទ “Bad Boy”, បទ “Peek-A-Boo”, បទ “ Red Flavor”, បទ “Ice Cream Cake” និងបទ “Psycho” សូមអបអរសាទរដល់ក្រុម Red Velvet ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ soompi

from: https://tnaot.com/km/m/detail/article/9361589