ខេត្តស្វាយរៀង ៖ សាហាវណាស់ ព្រួតគ្នាវាយប្រហារមនុស្សដូចសត្វធាតុ បណ្តាលឲ្យជនរងគ្រោះ២នាក់រងរបួសបែកក្បាលហូរឈាមស្រោចពេញដងខ្លួន ហើយនាំគ្នារត់គេចខ្លួនបន្សល់ទុកជនរងគ្រោះដេកដួលនៅកន្លែងកើតហេតុ ដែលករណីអំពើហិង្សានេះ បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិស្រម៉ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា ករណីនេះជាអំពើហិង្សាដោយចេតនាបង្កឡើងដោយជនមិនស្គាល់មុខចំនួន០១ក្រុម មានគ្នាប្រហែល៤ទៅ៥នាក់ បានព្រួតគ្នាវាយទៅលើជនរងគ្រោះចំនួន០២នាក់បង្កឲ្យរងរបួសបែកក្បាលធ្ងន់ធ្ងរ ។
ប្រភពដដែលបន្តទៀតថា ជនរងគ្រោះទី – ឈ្មោះ ឈិន ឡុងឌី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអារក្សស្វាត ឃុំអណ្ដូងពោធ៍ ស្រុករមាសហែក ខេត្តស្វាយរៀង របួសក្បាលធ្ងន់ធ្ងរ ។ ២- ឈ្មោះ ប៉ែន សារឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង របួសក្បាលធ្ងន់ធ្ងរ ត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះ។
បច្ចប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ចួនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។ ករណីនេះដែរសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងកំពុងតាមប្រម៉ាញ់ និងស្រាវជ្រាវរកក្រុមជនសង្ស័យមកផ្តន្ទាទោសឲ្យខាងតែបាន PMបង្ហើបឲ្យដឹងថា រកឃើញតម្រុយហើយកំពុងតាមចាប់ខ្លួន ៕ ដោយ៖ ត្នោត