Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ៤នាក់​ និងមិនមានអ្នកស្លាប់ថ្មីទេ

កាលពីថ្ងៃពុធរដ្ឋាភិបាលថៃបានរាយការណ៍ថា មានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន ៤នាក់បន្ថែមទៀតដែលធ្វើឱ្យអ្នកឆ្លង​សរុបនៅក្នុងប្រទេសកើនឡើងដល់ ៣១២៥នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ។

 ​

រូបតំណាង

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពមេរោគកូវីដ-១៩បាននិយាយថា អ្នកជំងឺថ្មីទីមួយគឺជាបុរសម្នាក់មានអាយុ ៤៤ឆ្នាំ ដែលបានធ្វើការនិងស្នាក់នៅក្នុងប្រទេស​ Madagascar ។ គាត់បានត្រឡប់មកប្រទេសថៃវិញនៅថ្ងៃទី៣ ខែមិថុនាហើយត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក​ក្នុងទីក្រុងបាងកក។ អ្នកជំងឺថ្មីទី២ ជាស្ត្រីអាយុ ៣៤ ឆ្នាំ ដែលបានស្នាក់នៅជាមួយគ្រួសារខាងប្តីរបស់នាងនៅក្នុងប្រទេសប៉ាគីស្ថាន។ អ្នកជំងឺថ្មីពីរនាក់ទៀតគឺជាស្រ្តីម៉ាស្សាមានអាយុ ៣៥ឆ្នាំ បានវិលត្រឡប់មកពីប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយត្រូវបានគេដាក់ឱ្យនៅ​ដាច់ដោយឡែកក្នុងមជ្ឈមណ្ឌលខេត្ត Chon Buri ។

រូបតំណាង

បច្ចុប្បន្ននេះប្រទេសថៃមានអ្នកជំងឺ ៨៨នាក់ កំពុងសម្រាកព្យាបាកក្នុងមន្ទីរពេទ្យនៅឡើយ។ ចំនួនអ្នកស្លាប់នៅតែ​រក្សាចំនួន ៥៨នាក់ដដែល។ នៅទូទាំងពិភពលោកអ្នកឆ្លងមេរោគកូវីដ-១៩ មានចំនួន ៧.៣២ លាននាក់​ និងមាន​អ្នកស្លាប់​​ចំនួន ៤១៣៦៤៨នាក់។ សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនបំផុតចំនួន ២.០៤លាននាក់ និងមានអ្នកស្លាប់ច្រើនបំផុតគឺ ១១៤១៤៨ នាក់។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9361587