Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ហេតុអ្វីអ្នកត្រូវនោមក្រោយធ្វើការរួមភេទ?

បងប្អូនស្ត្រីមួយចំនួនប្រហែលជាធ្លាប់បានដឹងឮមកហើយថាអ្នកគួរតែនោមបន្ទាប់ពីរួមភេទរួច ដើម្បីជៀសវាងកុំឲ្យតំរងនោមឆ្លងមេរោគ (សម្រាប់ការសម្រេចកាមដោយខ្លួនឯងក៏ដូចគ្នាដែរ) ប៉ុន្តែចុះបើប្លោកនោមរបស់អ្នកមិនដំណើរការបែបនោះ តើវាយ៉ាងម៉េចវិញ? មានអ្នកជជែកសួរ Angela Jones MD ដែលជាគ្រូពេទ្យឯកទេសខាងផ្នែកសម្ភពនៅលើគេហទំព័រ AskDrAngela.com ស្ដីពី “ការនោមក្រោយពីរួមភេទ”។

“ហេតុអ្វីបានជាអ្នកត្រូវនោមក្រោយការរួមភេទ?”។

អ្នកត្រូវដឹងថាការនោមក្រោយការរួមភេទវាជួយឲ្យអ្នកជៀសផុតពីការឆ្លតមេរោគឬជំងឺកាមរោគផ្សេងៗទៅតំរងនោម (Urinary Tract Infection មានពាក្យកាត់ថា UTI)។ ក្នុងកំឡុងពេលអ្នករួមភេទ បាក់តេរីអាចវាយលុកទៅដល់ប្រព័ន្ធតំរងនោមរបស់អ្នក ហើយដុកទ័រ Agela បានពន្យល់បន្ថែមថា “ការបង្ហូរទឹកនោមចេញតាមទ្វារតូចជួយលាងបាក់តេរីទាំងនោះចេញពីផ្លូវតំរងនោមមុនពេលវាចូលទៅដល់ប្លោកនោមរបស់អ្នក”។

ប៉ុន្តែសម្រាប់អ្នកដែលមិនទម្លាប់នោមក្រោយការរួមភេទ ក៏មិនមានការបង្ខិតបង្ខំអ្វីដែល ប៉ុន្តែវាគ្រាន់តែអាចធ្វើឲ្យលោកអ្នកប្រឈមមុខនឹងជំងឺខាងលើខ្ពស់ជាងអ្នកដែលនោមក្រោយការរួមភេទ។ ប្រសិនបើលោកអ្នកមានការព្រួយបារម្ភខ្លាំង អាចសាកល្បងញ៉ាំទឹកក្រោយរួមភេទ បន្តិចក្រោយមកអ្នកនឹងនោមបានដូចធម្មតា។

ប្រភព៖ refinery29 ប្រែសម្រួល៖ រីតា

from: https://tnaot.com/km/m/detail/article/9361568