បាត់ដំបង៖តាមរបាយការណ៏ពីសម្ថកិច្ចមូលដ្ធានថាមានករណី ឆក់ខ្សែភ្លើង ដោយឧបករណ៍កែច្នៃសម្រាប់ឆក់ត្រី
នៅវេលាម៉ោង ១២នឹង២០ នាទី ថ្ងៃទី១៧ខែសីហាឆ្នាំ២០២០នៅចំណុចវាលស្រែក្បែរបុរីរស្មីបាត់ដំបង ស្ថិតក្នុងភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងខេត្តបាត់ដំបង ។
ប្រភពពីសម្ថកិច្ចបានឲ្យដឹងទៀតថា ករណីឆក់ស្លាប់នេះ នៅត្រង់ខាងលើនេះដោយការប្រើប្រាស់ឧបករណ៍កែច្នៃសម្រាប់ឆក់ត្រីបណ្តាលឲ្យស្លាប់ជនរងគ្រោះម្នាក់ឈ្មោះ ឌឿង សំណាង ហៅ សំ ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរ ធ្វើស្រែ មានទីលំនៅក្រុមទី១០ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងខេត្តបាត់ដំបង ខេត្តបាត់ដំបង។
សម្ថកិច្ចបានបញ្ជាក់បន្ថែមថា មូលហេតុ ដែលបុរសរងគ្រោះខាងលើនេះបានចុះឆក់ត្រីនៅវាលស្រែ បណ្តាលឲ្យឆ្លងចរន្តអគ្គីសនី ឆក់ស្លាប់ភ្លាមៗតែម្តង ។
ក្រោយពីធ្វើការត្រួតពិនិត្យដោយមន្រ្តីនជំនាញនគរបាលក្រុងបាត់ដំបងសន្និដ្ឋានបានថា ជនរងគ្រោះពិតបានស្លាប់ដោយសារ ឆក់ខ្សែភ្លើង ដោយឧបករណ៍កែច្នៃសម្រាប់ឆក់ត្រី ពិតប្រាកដមែន ។
បច្ចប្បន្នសម្ថកិច្ចជំនាញនគរបាលក្រុងបាត់ដំបងធ្វើ កំណត់ហេតុរួច សាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ សួង សាម