Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទាហានអាមេរិកជាច្រើនឆ្លងកូវីដ​១៩ ក្រោយចូលរួមទប់ស្កាត់បាតុកម្ម

កម្លាំងទាហានអាមេរិកជាច្រើនអាចនឹងឆ្លងកូវីដ​១៩ ក្នុងពេលដែលចូលរួម​ទប់ស្កាត់បាតុកម្មហិង្សា ប្រឆាំងការរើសអើងជាតិសាសន៍ នៅអាមេរិក​។​ ក្រោយកម្លាំងទាហានចូលទៅដល់ទីតាំងវិញ ទាហានទាំង​១៧០០​ ត្រូវបានធ្វើតេស្តទាំងអស់។

សារព័ត៌មាន​ AFP ​នៅថ្ងៃទី​១០​ខែមិថុនាបានផ្សាយថា សមាជិក កម្លាំងការពារជាតិ អាមេរិក​ជាច្រើនបានឆ្លងកូវីដ​១៩​ក្រោយចូលរួម​ទប់ស្កាត់បាតុកម្មនៅទីក្រុងវ៉ាស៊ីនតោន​។

លោក Brooke Davis អ្នកនាំពាក្យកម្លាំងទាហានការពារជាតិអាមេរិក បានឲ្យដឹងថា មកទល់ពេលនេះ មិនទាន់ដឹងច្បាស់ថា មានទាហានប៉ុន្មាននាក់ឆ្លងកូវីដ​១៩នោះឡើយ​​ ប៉ុន្តែទាហានទាំង​១៧០០ នាក់ដាក់ឲ្យនៅដាច់ដោយឡែកដើម្បីធ្វើតេស្ត។

កូវីដ​១៩ កំពុងឆ្លងរាដាល់នៅអាមេរិក កាន់តែខ្លាំង​​ ហើយមានការប្រមូលផ្តុំច្រើនក្នុងបាតុកម្ម​បង្កក្តីបារម្ភយ៉ាងខ្លាំងពីចំនួនអ្នកឆ្លងកាន់តែច្រើនថែមទៀត​។ ក្រៅពីពលរដ្ឋ កម្លាំងទាហាន​ កម្លាំងប៉ូលិស ជាច្រើនរូប​បានឆ្លងកូវីដ​១៩​៕ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9361505