Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខ្សែបម្រើ Lallana បន្តកុងត្រារយៈពេលខ្លីបន្ថែមទៀតជាមួយក្លិបហង្សក្រហម Liverpool

កីឡាករខ្សែបម្រើ Adam Lallana បានសម្រេចចុះកុងត្រារយៈពេលខ្លីបន្ថែមទៀតជាមួយក្លិបហង្សក្រហម Liverpool ដើម្បីស្នាក់នៅទឹកដី Anfield រហូតដល់ចប់រដូវកាល២០១៩-២០។

ខ្សែបម្រើសញ្ជាតិអង់គ្លេសវ័យ៣២ឆ្នាំរូបនេះ នឹងផុតកុងត្រាជាមួយ Liverpool នៅចុងខែមិថុនា ប៉ុន្តែដោយសារលីគមិនអាចបញ្ចប់ទៅតាមពេលវេលាកំណត់ដូចរាល់ឆ្នាំ ទើបកីឡាករខ្លះនៅក្របខ័ណ្ឌ Premier League សម្រេចបន្ថែមកុងត្រារបស់ពួកគេក្នុងរយៈពេលខ្លីតាមតែអាចធ្វើទៅបាន។ ជាក់ស្តែងដូចជា Lallana ជាដើម បានបន្ថែមកុងត្រារបស់ខ្លួនរយៈ២ខែបន្តទៀត បន្ទាប់មករូបគេនឹងត្រូវចាកចេញពីក្លិបក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនផ្ទេរ។ ការដែលបន្តកុងត្រាថ្មីនេះ បានធ្វើឱ្យសុបិនរបស់គេក្លាយជាការពិត ជាមួយនឹងការឈ្នះពានរង្វាន់លីគកំពូលរបស់ប្រទេសអង់គ្លេសជាលើកដំបូងរបស់ខ្លួន ក៏ដូចជាការក្លាយជាជើងឯកម្តងទៀតរបស់ក្លិប Liverpool ផងដែរ បន្ទាប់ពីខកខានគ្រងជើងឯកមួយនេះអស់រយៈជាង៣០មកហើយ។

សម្រាប់រដូវកាលនេះ ក្រុមហង្សក្រហម ត្រូវការឈ្នះតែពីរប្រកួតទៀតប៉ុណ្ណោះ ដើម្បីក្លាយជាជើងឯកក្របខ័ណ្ឌ Premier League ខណៈពេលដែលប្រកួតដំបូងរបស់ពួកគេនឹងត្រូវជួបជាមួយក្រុម Everton នៅថ្ងៃទី២២ ខែមិថុនា។

គួរឱ្យដឹងដែរថា កីឡាករ Lallana ត្រូវបានក្លិប Liverpool ចុះហត្ថលេខាយកមកពីក្លិប Southampton នៅក្នុងឆ្នាំ២០១៤ ជាមួយតម្លៃខ្លួនផ្ទេរចំនួន២៥លានផោន៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9361502