Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមហ៊ុន Microsoft គ្រោងនឹងជំនួសអ្នកកាសែតរាប់សិបនាក់ដោយមនុស្សយន្ត

Microsoft កំពុងបញ្ឈប់អ្នកកាសែតក្នុងផ្ទះរាប់សិបនាក់ ហើយជំនួសពួកគេដោយមនុស្ស រ៉ូបូត ដែលជាការសម្រេចចិត្តមួយរបស់ក្រុមហ៊ុននិងបានលើកឡើងថាវាជាការដាក់ពង្រាយឡើងវិញនូវធនធានរបស់ខ្លួន។

អ្នកធ្វើការជិត ៨០ នាក់នឹងបាត់បង់ការងាររបស់ពួកគេនៅសហរដ្ឋអាមេរិកនិងអង់គ្លេស ខណៈដែលក្រុមហ៊ុនផ្លាស់ប្តូរឱ្យមានក្បួនដោះស្រាយស្វ័យប្រវត្តិគ្រប់គ្រងទំព័រព័ត៌មានរបស់ខ្លួន។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅសប្តាហ៍នេះថា “ដូចក្រុមហ៊ុនដទៃទៀតដែរ យើងធ្វើការវាយតម្លៃលើអាជីវកម្មរបស់យើងជាប្រចាំ។ ការផ្លាស់ប្ដូរនេះអាចបណ្តាលឱ្យមានការកើនឡើងនៃការវិនិយោគនៅក្នុងកន្លែងខ្លះ ហើយជារឿយៗនឹងធ្វើកំណែទម្រង់ឡើងវិញនៅក្នុងកន្លែងផ្សេងទៀត”។

ហើយក្រុមហ៊ុនបានបន្ថែមទៀតថាការបញ្ឈប់នេះមិនមែនជាទាក់ទងនឹងការរាតត្បាតនានៃវីរុសកូរ៉ូណានាពេលបច្ចុប្បន្ននេះនោះទេ។

ប្រភព៖ justthenews ប្រែសម្រួល៖ រីតា

from: https://tnaot.com/km/m/detail/article/9361482