ប៉ូលិសនៅឆ្នេរ Pattaya និងកោះ Jomtien កំពុងស្វែងរកតម្រុយពីអ្នកស្រុកបន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានយានយន្តចតនៅឆ្នេរ Jomtien ខូចខាតដោយមានស្នាមឆ្កូតទាំងមិនដឹងមូលហេតុ។
អ្នកស្រី Jintara Cheuaon អាយុ ២៧ឆ្នាំ បាននិយាយប្រាប់កាសែត the pattaya news ថាកាលពីល្ងាចថ្ងៃអាទិត្យទី ១៦ ខែសីហា អ្នកនាងនិងក្រុមគ្រួសារបានចតរថយន្តក្នុងភូមិ Jomtien Soi ១៥ នៅលើឆ្នេរខ្សាច់នាពេលរសៀល ហើយស្រាប់តែពេលត្រឡប់ទៅរថយន្តវិញ ក៏ប្រទះឃើញរថយន្តពណ៌ក្រហមរបស់ខ្លួនមានស្នាមឆ្កូតដោយមិនដឹងមូលហេតុ។
តាមការសង្កេត ជនរងគ្រោះសង្ស័យថា មានអ្នកបាញ់ថ្នាំជាតិកាត់មកលើរថយន្តរបស់ខ្លួន ។ ប៉ូលិសក្រុង pattaya កំពុងតែស៊ើបអង្កេតចំពោះឧប្បត្តិហេតុនេះ ហើយប៉ូលិសបាននិយាយថា នេះមិនមែនជាករណីទី១នោះឡើយ ដូចនេះសូមបងប្អូនអ្នកស្រុកនៅតំបន់នេះជួយធ្វើជាភ្នែកជាច្រមុះក្នុងការតាមចាប់ជនល្មើសផង។
អ្នកស្រី Jintara បានប្រាប់កាសែត the pattaya news ថា អ្នកនាងគ្មានបញ្ហាជម្លោះជាមួយនរណាទេ ហើយរឹតតែនឹកស្មានមិនដល់ថាហេតុអ្វីបានជាជនល្មើសកំណត់គោលដៅប៉ះចំយានយន្តរបស់អ្នកនាងទៅវិញ?។ ជនរងគ្រោះបាននិយាយបន្តថា អ្នកនាងសង្ឃឹមថានឹងអាចវែកមុខជនល្មើសបានឆាប់ៗ។ ប៉ូលិសកំពុងព្យាយាមពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅតំបន់នោះ ប៉ុន្តែប៉ូលិសនៅតែស្នើសុំជំនួយពីបងប្អូនអ្នកស្រុកតំបន់នោះឱ្យជួយឃ្លាំមើលផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news