Tottenham នឹងច្រានចោលផែនការទីផ្សារដោះដូរនៅក្នុងរដូវក្តៅខាងមុខនេះ ប្រសិនបើពួកគេចុះហត្ថលេខាលើកីឡាករ Raul Jimenez បាន ដែលកីឡាករនេះកំពុងតែមានគម្រោងដើរចេញពី Wolves ស្រាប់។
មានការរំពឹងទុកថាកីឡាករសញ្ជាតិម៉ិចស៊ិកូវ័យ ២៩ ឆ្នាំរូបនេះចង់ផ្លាស់ប្តូរអាជីពដ៏ធំមួយបន្ថែមទៀតដែលនឹងធ្វើឱ្យគាត់ទទួលបានប្រាក់ខែច្រើនផងដែរ។
ប្រភពពី Spurs បានប្រាប់ Football Insider ថាលោក Jose Mourinho គឺជាអ្នកកោតសរសើរយ៉ាងខ្លាំងចំពោះកីឡាករ Jimenez ហើយនឹងចង់លួងលោមគាត់អោយទៅកាន់ទឹកដីអង់គ្លេសផងដែរ។ លោក Mourinho ជឿថាកីឡាកររូបនេះ សក្តិសមជាដៃគូប្រយុទ្ធដ៏ល្អជាមួយនឹងកីឡាករ Harry Kane។
កីឡាកររូបនេះត្រូវបានគេរំពឹងថានឹងមានតម្លៃខ្លួនរហូតដល់ទៅជាង ៣០ លានផោនឯណ្ណោះ។ គូសបញ្ជាក់ដែរថាកីឡាកររូបនេះស៊ុតបញ្ជូលទីបាន ២២គ្រាប់ បញ្ជូន ១០ ក្នុងការបង្ហាញខ្លួន ៤៤លើកក្នុងរដូវកាលនេះ ក្នុងនោះរាប់បញ្ចូលទាំង ១៣ គ្រាប់និង បញ្ជូនបាល់ ៦ ដងផងដែរ៕