Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោក​ចោរ​អះអាង​ថា បន​ល្បែង​ចំនួន​០៤​ទីតាំង​កំពុង​លេង​កក្រើកលើ​ទឹកដី​ឃុំ​ស្នឹង

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ឈ្មោះ ទុំ ដេ​ត ដែល​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ឃាត់ខ្លួន​ប៉ុន្មាន​ថ្ងៃមុន ពាក់​ព័​ន្ធនឹង​ការ​គាស់​ផ្ទះ​លួច​ប្រាក់​ជិត​១០​លាន​រៀល​បាន​ផ្ដល់​ចម្លើយ​ចុង​ក្រោយ ប្រាប់​មន្ត្រី​ការិយាល័យ​ជំនាញ​ថា គ្រាន់តែ​នៅ​ក្នុង​ទឹកដី ឃុំ​ស្នឹង ស្រុក​បាណ​ន់ មាន​បន​ល្បែង​ចំនួន​០៤​កន្លែង តែ​មួយ​កន្លែង​ទំនងជា​ត្រូវ​ផ្អាក​បណ្ដោះអាសន្ន​ហើយ ព្រោះ​ទើបត្រូវ​កម្លាំង​អធិការ​ស្រុក​ចុះ​បង្ក្រាប​ថ្មី​ៗ ។

ជនសង្ស័យ​ឈ្មោះ ទុំ ដេ​ត ហៅ​ចាក់​ដេ​ត អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​ស្នឹង ស្រុក​បាណ​ន់ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ចុះ​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ សីហា ដោយ​សង្ស័យ​ថា បាន​គាស់​ទំ​លុះ​ទំលាយ​ផ្ទះ​ពលរដ្ឋ​មួយ​កន្លែង កាលពី​យប់ ថ្ងៃ​ទី​១០ សីហា នៅ​ភូមិ​គរ ឃុំ​ស្នឹង រួច​ចូល​លួច​ប្រាក់​អស់​ជិត​១០​លាន​រៀល និង​កាត​ទូរស័ព្ទ​គ្រប់​ប្រព័ន្ធ​ជា​ច្រើន​សន្លឹក ។

ជាមួយនឹង​ចម្លើយ​សារភាព​អំពី​សកម្មភាព​របស់​ខ្លួន ដែល​បាន​គាស់​ទ្វារផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​ជន​រង​គ្រោះ​ខាងលើ ចោរ​ដ៏​សកម្មភាព​រូប​នេះ បាន​អះអាង​ថា ខ្លួន​ក៏​ជា​អ្នក​ប្រព្រឹត្ត​ល្បែងស៊ីសង​យ៉ាង​មមាញឹក​ផង​ដែរ ក្រៅពី​ធ្វើ​សកម្មភាព​ដើរ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​អ្នក​ភូមិ ។

ជន​នេះ​បាន​ទម្លាយ​ប្រាប់​មន្ត្រី​ការិយាល័យ​ជំនាញ​ថា នៅ​ក្នុង​ទឹកដី ឃុំ​ស្នឹង មាន​បន​ល្បែង​«​អាប៉ោង​»​ចំនួន​០៤​កន្លែង តែ​មួយ​កន្លែង​បាន​ផ្អាក​ដំណើរការ​ហើយ ដោយសារ​ទើបត្រូវ​កម្លាំង​អធិការ​ស្រុក​ចុះ​បង្ក្រាប ។ ឈ្មោះ ទុំ ដេ​ត បាន​ប្រាប់​ពី​ទីតាំង​ល្បែង​ទាំងនោះ​ថា ទីតាំង​ល្បែង​អាប៉ោង​ចំនួន​០៣​កន្លែង ដែល​កំពុង​ដំណើរការ​យ៉ាង​រលូន ក្រោម​ក្រសែភ្នែក​សមត្ថកិច្ច​រួម​មាន ១.​នៅ​ចំណុច​លាន​ស៊ីម៉ង់ត៍ ស្ថិត​ក្នុងភូមិ​បឹង​ក្រសាល ២.​នៅ​ចំណុច​ផ្លូវ​ចូល​ទៅ​វត្ត​បឹង​ប្រី ស្ថិត​ក្នុងភូមិ​ព្រះ​ស្រែ និង​៣.​ត្រង់​ចំណុច​ខាងក្រោយ​វត្ត​រំ​ជៃ ស្ថិត​ក្នុងភូមិ​រំ​ជៃ ដែល​គោលដៅ​នេះ មាន​ស្រី​មាន​ប្រុស​លេង​ច្រើន​វង់ រាប់​ទាំង​ល្បែង​ខ្លា​ឃ្លោក​ផង​។

ដោយឡែក​មួយ​កន្លែង​ទៀត​ដែល​បាន​ផ្អាក​ដំណើរការ ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ ដេ​ត បញ្ជាក់​ប្រាប់​ថា នៅ​ចំណុច​ដំបូក​រលីង ក្នុងភូមិ​សំរោង គឺ​ស្ថិត​នៅ​ប៉ែក​ខាងលិច​ផ្ទះ​ខ្លួន​ប្រហែល​៥០០​ម៉ែត្រប៉ុណ្ណោះ ។ យ៉ាងណា​ក៏​ដោយ នេះ​គ្រាន់តែ​ជា​ការ​អះអាង​របស់​ជនសង្ស័យ​ឈ្មោះ ទុំ ដេ​ត តែ​ប៉ុណ្ណោះ ដែល​ខ្លួន​ធ្លាប់​ទៅ​ប្រព្រឹត្ត​ល្បែងស៊ីសង​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ទាំង​០៤​ទីតាំង​នេះ មុន​ពេល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ។ ប៉ុន្តែ​កោះសន្តិភាព នៅ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​សមត្ថកិច្ច​មូលដ្ឋាន​នៅឡើយ​ទេរ​ហូត​ដល់​ពេល​នេះ​។

ជុំវិញ​លោក​ចោរ​គាស់​ផ្ទះ ហែក​ទម្លាយ​រឿង​ល្បែង​ព្រោងព្រាត​ខាងលើ​នេះ បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បាន​លើក​ឡើង គឺ​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ការ​អះអាង​របស់​ជនសង្ស័យ​ឈ្មោះ ទុំ ដេ​ត ដែរ ។

អ្នក​ភូមិ​និយាយ​ថា ល្បែងស៊ីសង​ពិតជា​កើត​មាន​យ៉ាង​សំបូរ​បែប​ដូច​លោក​ចោរ​គាស់​ផ្ទះ​និយាយ​ប្រាប់​សមត្ថកិច្ច​មែន ។ អ្នក​ភូមិ​បាន​បញ្ជាក់​ថា ដោយសារ​តែ​នៅ​ក្នុង​អាណាចក្រ​ទឹកដី ឃុំ​ស្នឹង សំបូរ​បន​ល្បែងស៊ីសង សំបូរ​បទល្មើស​គ្រឿងញៀន ដូច្នេះ​ហើយ​ទើប​នៅ​ក្នុង​មូលដ្ឋាន​សំបូរ​ចោរលួច​មាន់ លួច​ទ្រព្យសម្បត្តិ និងចោរ​គាស់​ផ្ទះ​ពេល​យប់ ខណៈ​សមត្ថកិច្ច​មូលដ្ឋាន​ហាក់​មិន​ខ្វាយខ្វល់​នឹង​បទល្មើស​ទាំងនេះ​ទេ ។ ហើយ​បើ​មានរឿង​កើតឡើង​ភ្លាម​ៗ ប្ដឹង​ថ្ងៃនេះ​រហូត​ថ្ងៃស្អែក​ទើប​ឃើញ​លោក​សមត្ថកិច្ច​ចុះ​ទៅ​សួរនាំ ។

ជាក់ស្ដែង​ដូច​ជា ករណី​លោក​ចោរ​គាស់​ផ្ទះ​ពលរដ្ឋ​ឈ្មោះ អៀវ​សេង នៅ​ភូមិ​គរ កាលពី​យប់​ថ្ងៃ​ទី​១០ សីហា ក្រោយ​ពី​ម្ចាស់ផ្ទះ​ដឹង​ថា ចោរ​គាស់​ផ្ទះ​ចូល​លួច​ប្រាក់​អស់​ជិត​១០​លាន​រៀល ហើយ​ជន​រង​គ្រោះ​ទូរស័ព្ទ​ប្ដឹង​ទៅ​មន្ត្រី​ប៉ុស្ដិ៍​រដ្ឋបាល​ស្នឹង សុំ​ជួយ​អន្តរាគមន៍ បែរជា​លោក​មន្ត្រី​ឆ្លើយ​តប​វិញ​យ៉ាង​គ្រូ​ត​គ្រា​ត​ដូច្នេះ​ថា «​ទៅ​ធ្វើ​អី​ទាំង​យប់ បើ​ចោរលួច​ទៅ​ហើយ ទៅ​ទាំង​យប់​ក៏​រក​មិនឃើញ​វិញ​ដែរ ចាំ​ព្រឹក​ទៅ ចាំ​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​»​។

ដោយសារ​តែ​នៅ​ក្នុង​ទឹកដី​អាណាចក្រ ឃុំ​ស្ន​ងឹ សព្វ​ថ្ងៃនេះ​សំបូរ​បន​ល្បែងស៊ីសង សំបូរ​បទល្មើស​គ្រឿងញៀន ដូច្នេះ​ហើយ​ទើប​នៅ​តាម​មូលដ្ឋាន​សំបូរ​ទៅ​ដោយ​ចោរលួច​មាន់ ចោរលួច​ទ្រព្យសម្បត្តិ និង ចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​អសន្តិសុខ ព្រោះតែ​មិន​អាច​ពឹង​លើ​សមត្ថកិច្ច​បាន ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9597284