Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកចូលរួម​ផ្តល់ព័ត៌មានឲ្យអាមេរិកសម្លាប់មេទ័ព កាលពីខែមករា នឹងត្រូវប្រហារជីវិត

ជនក្បត់បានជួយដល់ក្រុមចារកិច្ចអាមេរិក ទទួលបានព័ត៌មានលម្អិត ស្តីពីដំណើរ​របស់មេទ័ព Qassem Soleimani ទើបយន្តហោះចម្បាំង​គ្មានមនុស្សបើករបស់អាមេរិក បានវាយប្រហារ​សម្លាប់មេទ័ព Seleimani នៅអាកាសយានដ្ឋានប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី​៣ ខែមករា​។ នៅពេលនេះ ជនក្បត់នឹងត្រូវប្រហារជីវិត ក្នុងពេលដ៏ខ្លីខាងមុខ​។

អ្នកនាំពាក្យក្រសួងយុត្តិធម៌អ៊ីរ៉ង់ លោក ​Gholamhossein Esmaili បានឲ្យដឹងថា លោក Mahmoud Mousavi-Majd ជាភ្នាក់ងារចារកិច្ចរបស់​ក្រុម CIA នឹងត្រូវប្រហារជីវិត ក្នុងពេលឆាប់ៗនេះ។ លោក​ Mahmoud Mousavi-Majd ជាអ្នកផ្តល់ព័ត៌មានលម្អិត ស្តីពីដំណើររបស់មេទ័ព Seleimani  ទើបអាមេរិកសម្រេចបានគោលដៅវាយប្រហារលើរូបលោក។

កាលពីថ្ងៃទី​៣ ខែមករា យន្តហោះចម្បាំង​គ្មានមនុស្សបើករបស់អាមេរិក បានវាយប្រហារសម្លាប់មេទ័ព Seleimani នៅអាកាសយានដ្ឋានប្រទេសអ៊ីរ៉ាក់ ។ នៅថ្ងៃទី​៨ ខែមករា អ៊ីរ៉ង់ ក៏បានវាយប្រហារសងសឹកវិញ ដោយមីស៊ីល​ជាច្រើនគ្រាប់ទៅលើទីតាំងទាហានអាមេរិក ។ ការវាយប្រហារនោះបានធ្វើឲ្យទំនាក់ទំនងអាមេរិក និងអ៊ីរ៉ង់កាន់តែតានតឹងថែមទៀត​៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9361407