Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នៅចាំអត់? គ្រាមួយ ពេល Ronaldo តែងខ្លួនជាមនុស្សគ្មានផ្ទះសម្បែង លេងបាល់តាមផ្លូវ

វីដេអូប្រមាណ៤នាទី បានបង្ហោះកាលពីឆ្នាំ២០១៥ ដោយ Cristiano Ronaldo បានសម្ដែងធើ្វជាមនុស្សដែលគ្មានផ្ទះសម្បែង លេងបាល់ និងសុំលុយគេឯងតាមផ្លូវក្នុងទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ បានតែងខ្លួនធើ្វជាបុរសមាឌធំ សក់ក្រាស់ និងពុកមាត់ក្រាស់ ដែលប្រៀបបានទៅនឹងអ្នកសុំទាន ដោយបណ្ដើរឆ្កែមួយដ៏ស្រស់ស្អាត រួចបានត្រិះបាល់ ញាក់ និងលេងជាមួយមនុស្សដែលដើរកាត់នោះ។

នៅចុងបញ្ចប់វីដេអូ Ronaldo បានលេងបាល់ជាមួយក្មេងប្រុសម្នាក់ឈ្មោះ Nicolas រួចបានឲ្យបាល់នោះអមដោយហត្ថលេខានៅលើបាល់ទៅកាន់ក្មេងប្រុស រួចរូបគេក៏បានលាតត្រដាងទៅកាន់មនុស្សជុំវិញនោះ ដោយបានដោះពុកមាត់ និងសក់។

មនុស្សជុំវិញនោះ ក៏មានការភ្ញាក់ផ្អើលខ្លាំង និងស្រែកថា Cristiano Ronaldo ដោយហេតុពួកគេមិននឹកស្មានថា ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ អាចធើ្វរឿងនេះបាន៕

ដោយ៖ សុគន្ធតារា 

from: https://tnaot.com/km/m/detail/article/9361335