Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លើកមុនឲ្យសញ្ជជាតិ Robot មិនអស់ចិត្ត ឥលូវផ្ដល់សិទ្ធឲ្យបម្រើការក្នុងជួរកងកម្លាំងប៉ូលិសទៀត

អារ៉ាប់រួម៖ កាលពីឆ្នាំ ២០១៧ អារ៉ាប់រួមបានឲ្យសញ្ជជាតិទៅរ៉ូបូតភេទស្រីឈ្មោះថា សូហ្វៀ (Sophia) ដែលជាមនុស្សស្រីវ័យឆ្លាត ផលិតឡើងក្នុងបច្ចេកវិទ្យាទំនើប ចេះនិយាយនិងមានការយល់ដឹងមិនចាញ់មនុស្សពិតៗ។ ដោយ សូហ្វៀ មានរស់រានដូចប្រជាជនអារ៉ាបរួមម្នាក់ដែរ។

ហើយអ្វីដែលធ្វើឲ្យបណ្ដាញសង្គមមានការភ្ញាក់ផ្អើលនោះគឺ សុខៗស្រាប់តែម្ចាស់ទឹកដីប្រេងមហាសាលនេះបានប្រកាសអនុញ្ញាតឲ្យរ៉ូបូត(មនុស្សយន្ត) ចូលបម្រើការក្នុងជួរកងកម្លាំងប៉ូលិស នៅទីក្រុង Abu Dhabi របស់ខ្លួន ដែលរ៉ូបូតមួយនេះខ្លួនបានទិញមកពីប្រទេសរុស្ស៊ីផ្ទាល់។

ប៉ូលិសរ៉ូបូត មានតួនាទីធ្វើសកម្មភាពល្បាត ថតវីដេអូទៅលើបុគ្គលិកនិងអ្នកដំណើត រួមទាំងពិនិត្យលើសីតុណ្ហភាពរបស់មនុស្សជាដើម។

រ៉ូបូតទាំងអស់នោះមានមូលដ្ឋានទិន្នន័យភាសាដែលមានសំណួរ និងចម្លើយរាប់ពាន់ ក៏ដូចជាប្រព័ន្ធស្គាល់មុខមាត់ផងដែរ។ ជាពិសេស រ៉ូបូត នេះ “ដឹង” និង “ស្គាល់” ថានរណាជាបុគ្គលិក ជាប៉ូលិស ជាភ្ញៀវទេសចរ ឬជាឧក្រិដ្ឋជនថែមទៀតផង។

ប្រភព៖ sputniknews ប្រែសម្រួល៖ រីតា

from: https://tnaot.com/km/m/detail/article/9361198