Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខេត្តចំនួន៩ កំពុងរងផលប៉ះពាល់ខូចខាតដំណាំស្រូវដោយសារគ្រោះរាំងស្ងួត

ខេត្តចំនួន៩ ដែលមានបន្ទាយមានជ័យ កំពង់ធំ ប៉ៃលីន…បានរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិរាំងស្ងួត ដែលក្នុងនោះធ្វើឱ្យដំណាំស្រូវមានការខូចខាតប្រមាណ១០២ ៤៨៤ហ.ត ស្នើនឹង៨,៥៤%។

បើតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងខែកក្តដា ឆ្នាំ២០២០នេះបានឱ្យដឹងថា ការងារបង្កបង្កើនផលស្រូវរដូវវស្សាធ្វើការដាំដុះបានចំនួន ២ ២៨១ ៩២១ហ.ត ស្មើនឹង៨៨,​១៧% នៃផែនការចំនួន ២ ៥៨៨ ១៣០ហ.ត។

ដោយឡែកស្ថានភាពប៉ះពាល់ និងខូចខាតដោយសារគ្រោះធម្មជាតិមាន ដំណាំស្រូវនៅខេត្តចំនួន៩ កំពុងរងផលប៉ះពាល់ និងខូចខាតដោយគ្រោះរាំងស្ងួត ដោយទទួលរងផលប៉ះពាល់សរុបចំនួន ១០២ ៤៨៤ហ.ត ស្នើនឹង៨,៥៤%។ តាមការវាយតម្លៃ ដំណាំស្រូវបានខូចខាតសរុបចំនួន៣ ០០៦ហ.ត ស្មើនឹង២,៩៣% នៃផ្ទៃដីផលប៉ះពាល់សរុប៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9596599