Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កីឡាករលេខ ៧ រូបនេះមានកម្រិតស្មើរនឹង Messi

អតីតអ្នកចាំទីក៏ល្បីនៅជម្រើសជាតិអាហ្សង់ទីនលោក Hugo Gatti យល់ឃើញថា ម្ចាស់អាវថ្មីលេខ ៧ នៅ Real Madrid ថា កីឡាករម្នាក់នេះអាចមានកម្រិតស្មើនឹងកំពូលកីឡាករ Lionel Messi របស់ Barcelona។

ខ្សែប្រយុទ្ធនោះគឺកីឡាករ Eden Hazard ដែលទើបតែមកចូលរួមជាមួយក្រុមស្តេចស Real Madrid បានមួយរដូវកាល។

លោក Gatti បាននិយាយថា ៖ “ប្រសិនបើ Hazard គេមិនមានបញ្ហារបួសក្នុងកំឡុងពេលប្រកួត ដូចដែលខ្ញុំបានឃើញកាលដែលគាត់លេងនៅ World Cup ២០១៨ នោះគេមានកម្រិតស្មើ Messi ហើយ”។

គេទាំងពីរជាកីឡាករដែលមានទេពកោសល្យដូចគ្នា ដោយ Hazard បើគេធ្វើបានល្អ គេនឹងស្មើកម្រិត Messi ហើយពេលវេលានឹងបង្ហាញឲ្យយើងបានឃើញជាមិនខាន ខ្ញុំប្រាកដក្នុងចិត្តថាឆ្នាំនេះគេនឹងបង្ហាញសមត្ថភាពពេលលេញរបស់គេនៅ LaLiga នារដូវកាលថ្មីនេះ៕

from: https://tnaot.com/km/m/detail/article/9360839