Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខ្ញុំលែងត្រូវការហើយ

ខ្ញុំជាមនុស្សម្នាក់ដែលទន់ជ្រាយផ្នែកផ្លូវចិត្ត។ ខ្ញុំតែងតែត្រូវការការយកចិត្តទុកដាក់ និងខ្វល់ខ្វាយពីមនុស្សជុំវិញខ្លួន ទាំងដែលខ្ញុំដឹងច្បាស់ថាវាគ្មានឡើយសម្រាប់ខ្ញុំ។ 

ការរៀបរាប់ពីអារម្មណ៍នៅលើសាច់រឿងដែលខ្ញុំសរសេរ ជាវិធីតែមួយគត់ដែលខ្ញុំអាចដោះលែងទុក្ខសោកចេញពីប្រាណបាន។ ខ្ញុំចង់ធ្វើជាអ្នកនិពន្ធជីវិតខ្លួនឯង ចង់តាក់តែងជីវិតខ្លួនអោយប្រសើរអស្ចារ្យ ចង់បានស្នេហាដោយសេចក្តីស្មោះត្រង់ចេញពីមនុស្សជុំវិញខ្លួន។ ខ្ញុំតែងចង់បានភាពខ្វល់ខ្វាយពីរង្វង់គ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់។ ខ្ញុំចង់លុបបំបាត់ការពិតពីភាពឯកា តែលតោលក្នុងពិភពលោកពិតរបស់ខ្ញុំ….។

ថ្វីបើខ្ញុំតែងបង្ហាញពីភាពខ្លាំងនៃស្មារតី ប៉ុន្តែជាក់ស្តែងខ្ញុំតែងតែធ្វើអោយពិបាកដល់ខ្លួនឯង ដោយស្នាមញញឹមក្លែងក្លាយ ដោយសុភមង្គលក្លែងក្លាយ។ ខ្ញុំបានចំណាយពេលស្ទើរពាក់កណ្តាលជីវិតទៅខ្វាយខ្វល់ពីអ្នកដទៃ ទាំងដែលខ្លួនឯងត្រូវការវាខ្លាំងបំផុត។ ពេលនេះទើបខ្ញុំបានដឹងថា តាមពិតមកពីខ្ញុំសម្រេចជ្រើសផ្លូវធ្វើជាមនុស្សរឹងមាំ តែមិនទន់ជ្រាយចំពោះអ្នកដទៃ បើដូច្នេះ ខ្ញុំគួរតែរស់នៅតាមរបៀបនេះដោយក្តីពេញចិត្ត។

ព្រោះតែពិបាកនឹងយកបានក្តីស្រលាញ់ពិតប្រាកដ ខ្ញុំបានរៀនរស់តាមវិធីផ្សេងទៀត ដោយក្តីរីករាយបំផុត។ មិនខ្វល់ច្រើន មិនគិតច្រើន ធ្វើអ្វីដើម្បីខ្លួនឯង ហើយមានមោទនភាពចំពោះខ្លួនឯង៕

from: https://tnaot.com/km/m/detail/article/9360769