មនុស្សមានទម្លាប់ខុសៗគ្នាក្នុងការបំពេញការងារ មើលទៅវាហាក់សាមញ្ញ គ្មានអ្វីអស្ចារ្យ ប៉ុន្តែបើយើងកត់សម្គាល់ឱ្យបានច្បាស់ទើបយើងដឹងថាតាមពិតទម្លាប់ទាំងនេះធ្វើឱ្យជីវិតរបស់យើងប្រែប្រួលប៉ុណ្ណា។ ពេលខ្លះវាក៏ផ្តល់ផលល្អដល់យើង ពេលខ្លះវាក៏ជះឥទ្ធិពលអវិជ្ជមានដល់យើងផងដែរ។
ដូចនេះយើងនឹងបង្ហាញពីទម្លាប់អាក្រក់មួយចំនួនដែលអាចបំផ្លាញអ្នក៖
១. បដិសេធកំហុស ៖ ការដែលទម្លាក់កំហុសឱ្យអ្នកដទៃជាទម្លាប់មួយដែលធ្វើឱ្យអ្នកកាន់តែចង់បន្ត
២. គិតចង់តែឈ្នះ ៖ មនុស្សដែលតែងតែចង់ឈ្នះតែងតែគិតថាអ្នកដទៃចង់ផ្តួលខ្លួនឯងជានិច្ច នេះជាហេតុដែលធ្វើឱ្យអ្នកតែងរកវិធីដើម្បីផ្តួលគេមុន ហើយអ្នកនឹងមិនមានមិត្តឡើយ។
៣. បន្ទោសបង្អាប់ខ្លួនឯង ៖ ការដែលតែងតែមាក់ងាយខ្លួនឯង ជាហេតុដែលធ្វើឱ្យអ្នកមិនហ៊ានធ្វើអ្វីដោយខ្លួនឯង តែងមានភាពភ័យខ្លាចជានិច្ចចំពោះការប្រឈមមុខ។
៤. គិតតែពីភាពអវិជ្ជមាន ៖ មនុស្សដែលមានគំនិតអវិជ្ជមានមិនត្រឹមតែធ្វើឱ្យខ្លួនឯងគ្មានសេចក្តីផ្លូវចិត្តប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខ្លួនបាត់បង់អ្នកជុំវិញខ្លួនផងដែរ ក៏ដោយសារតែអ្នកតែងគិតថាគ្រប់យ៉ាងសុទ្ធតែអាក្រក់ចំពោះអ្នក។
៥. ទុកភារកិច្ចសំខាន់ចោល ៖ នេះជាការធ្វេសដ៏បំផុតរបស់អ្នក វានឹងធ្វើឱ្យអ្នកបាត់បង់ឱកាសល្អក្នុងការសម្រេចភារកិច្ច។
៦. មិនចេះសហការក្រុម ៖ គ្មានការងារជាក្រុមណាដែលសម្រេចបានតែម្នាក់ឯងនោះទេ បើអ្នកមិនចេះធ្វើការជាក្រុម នោះអ្នកជាជនបរាជ័យពិតប្រាកដ៕