(ក្រុងឡុងដ៍)៖ លោក Michael O’Neil អ្នកចាត់ការទូទៅ (គ្រូបង្វឹក) នៃក្លិបបាល់ទាត់ Stoke City ត្រូវបានធ្វើតេស្តរកឃើញមាន Covid-19 នៅមុនពេល ១០ថ្ងៃប៉ុណ្ណោះនៃព្រឹត្តិការណ៍ជើងឯក Championships វិលត្រឡប់មកប្រកួតវិញ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័ BBC នៅថ្ងៃទី ១០ ខែមិដុនា ឆ្នាំ ២០២០នេះ ។
តាមប្រភពដដែលបានឲ្យដឹងថា បុរសជនជាតិអង់គ្លេសខាងលើនេះ ត្រូវបានរកឃើញវិជ្ជមាននៃជំងឺ Covid-19 ក្នុងការធ្វើតេស្តលើកទី៦ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ដែលធ្វើឲ្យការប្រកួតមិត្តភាពរវាងក្រុម Stoke City ទល់នឹង Manchester United ត្រូវបានលុបចោលផងដែរ។
នេះជាលើកទី៦ ក្នុងការធ្វើតេស្តវិជ្ជមានរបស់លោក Michael ដែលមានវ័យ ៥០ឆ្នាំ ក្រោយពេលចំនួន ៥លើកធ្វើឡើងដោយអវិជ្ជមាន ក្នុងនោះដែរអតីតអ្នកចាត់ការក្រុមជម្រើសជាតិអៀរឡង់ខាងជើង O’Neill នឹងធ្វើតាមការណែនាំដោយធ្វើការស្នាក់នៅដាច់ដោយឡែកពីគេរហូតដល់ជាសះស្បើយទៀតផង។ លោក O’Neill ត្រូវបានតែងតាំងដឹកនាំ Stoke កាលខែវិច្ឆិកា ឆ្នាំ២០១៩ ស្របពេលក្រុមនេះធ្លាក់ដល់បាតតារាងនៅ Championships។
Stoke City ដែលកំពុងលេងក្នុងលីគទី២ អង់គ្លេស Championships នឹងស្ថិតក្រោមការបង្វឹករបស់លោក Billy McKinlay ដែលជាជំនួយក្នុងការដឹកក្រុមចូលរួមប្រកួតទល់នឹងក្រុម Reading ដែលគ្រោងចាប់ផ្តើមនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ខាងមុខ ស្របពេល Stoke បានកំពុងឈរលេខរៀងទី១៧ ក្នុងតារាងពិន្ទុបណ្តោះអាសន្ន៕ប្រែសម្រួលដោយ៖ ពិសិទ្ធិ