ទីភ្នាក់ងារវាយតម្លៃ បានកត់សម្គាល់ឃើញថា តម្លៃប្រេងចុះថោក ទំនងជារងសម្ពាធខ្លាំងបំផុតលើប្រទេសអ៊ីរ៉ាក់ អូម៉ង់ និងកូវ៉ែត ដោយសារការកំណត់សម្រាប់ការអនុវត្តគោលនយោបាយសារពើពន្ធ និងសម្ពាធសាច់ប្រាក់កើនឡើងខ្ពស់។
ទីភ្នាក់ងារវាយតម្លៃ បានឲ្យដឹងថា ទោះជាមានការកើនឡើងតម្លៃប្រេង កាលពីថ្មីៗនេះក្ដី តែឥឡូវនេះយើងអាចសន្មត់ថា ប្រេង ប្រភេទ Brent គិតជាមធ្យម មានតម្លៃ៣៥ដុល្លារ ក្នុងមួយធុង នៅឆ្នាំនេះ ហើយតម្លៃអាចកើនឡើងដល់៤៥ដុល្លាអាមេរិក នៅឆ្នាំ២០២១។
ក្រុមហ៊ុន Moody បានកត់សម្គាល់ថា យើងរំពឹងថា តម្លៃប្រេងនៅតែថោកជាង មុនពេលកើតមានវិបត្ដិកូវីដ១៩។ រីឯការចំណាយលើការធ្វើដំណើរ និងការដឹកជញ្ជូន ក៏ប្រែប្រួល ដោយសារតម្រូវការធ្លាក់ចុះទាបជាងឆ្នាំកន្លងទៅ។ ក្នុងពេលជាមួយគ្នានេះ កម្រិតនៃការធ្វើពិពិធកម្មសេដ្ឋកិច្ចកាន់តែច្រើន ក៏រារាំងដល់ផលប៉ះពាល់លើប្រទេសរុស្ស៊ី ផងដែរ។
ទីភ្នាក់ងារវាយតម្លៃ បានបញ្ជាក់ថា ក្រុមហ៊ុននាំចេញអ៊ីដ្រូកាបូន នឹងមិនអាចទូទាត់សំណងទាំងស្រុង ចំពោះការធ្លាក់ចុះ នៃប្រាក់ចំណូលដែលនឹងនាំឱ្យមានការកើនឡើងនូវបន្ទុកបំណុល ក្នុងរយៈពេលវែងថែមទៀតផត៕ ប្រែសម្រួល ដោយ Nuon